កំពូលតារាចម្រៀង Country, Taylor Swift ថ្មីៗនេះ បានចេញនូវបទចម្រៀងថ្មីចុងក្រោយ មួយបទដែលមានចំណងជើងថា Red កាលពីដើមខែ តុលានេះ បន្ទាប់ពីបទ Begin again ។

កំពូលតារាចម្រៀង Country ម្នាក់នេះ ត្រូវបានគេគាំទ្រយ៉ាងខ្លាំងពីទេពកោសល្យ ដែលនាងមានពីកំណើត។ គួរបញ្ជាក់ថា Taylor Swift កើតក្នុងឆ្នាំ 1989 នៅ សហរដ្ឋអាមេរិច ដែលមានឈ្មោះពេញ ថា Taylor Alison Swift ។ ទេព្យកោសល្យពិសេសៗរបស់នាងគឺ នាងអាចច្រៀង លេងGuitar លេងព្យាណូ បង្ហាញម៉ូត និពន្ធចម្រៀង និងជាតួសម្តែងទៀតផង។ Taylor Alison Swift មានជំនាញលើការនិពន្ធចម្រៀងបែប Pop, Pop Rock, Country , Country pop ហើយនាងបានប្រឡូកក្នុងវិស័យសិល្បះក្នុងឆ្នាំ 2006 រហូតដល់បច្ចុប្បន្ន ដែលត្រូវបានគេឲ្យឈ្មោះថា ជាកំពូលតារាចម្រៀង Country ។

គួរបញ្ជាក់ថា បទចម្រៀងដំបូងដែលធ្វើឲ្យ Taylor Swift មានភាពល្បីល្បាញគឺបទ Love Story ដែលមានការនិពន្ធផ្ទាល់ពីនាង ហើយថ្មីៗនេះ Taylor Alison Swift ក៏កំពុងបន្តសរសេរនូវចម្រៀងថ្មី 10 បទបន្ថែមទៀតផងដែរ ដែលត្រៀមនឹងចេញបន្តក្នុងពេលខាងមុខ។

សូមប្រិយមិត្តស្តាប់បទចម្រៀង Red ជាបទថ្មីចុងក្រោយរបស់ Taylor ខាងក្រោម៖ 

 

SKT

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]