កាលពីថ្មីៗនេះ តារាចំរៀងPsy ម្ចាស់បទ Gangnam Style បានទទួលការចាប់អារម្មណ៍ ពីទស្សនិកជន ទូទាំងសកលលោក មានគេស្ដាប់ និងមើលបទរបស់លោកនៅគ្រប់កន្លែង ។ មុននឹងបានកេរ្តិ៍ឈ្មោះល្បីពេញសកលលោកបែបនេះ មានមនុស្សមួយចំនួនតូចធ្លាប់មើលងាយរូបរាង ហើយគិតថាគាត់មិនអាចល្បីបានឡើយ។

Psy បានចូលក្នុងវិស័យសិល្ប: តាំងពីឆ្នាំ ២០០១ មកម្ល៉េះ ហើយតាមរបាយការណ៍របស់ក្រុមហ៊ុន ដែលគ្រប់គ្រង Psy បានឲ្យដឹងថា ម្ចាស់ក្រុមហ៊ុនរបស់លោក Psy ធ្លាប់បានផ្ដល់យោបល់ឲ្យ Psy ទៅកែសម្ផស្ស ដើម្បីអោយមានការទាក់ទាញបន្តិច។

ក្រុមហ៊ុនក៏បានបើកការប្រជុំមួយ ដើម្បីនិយាយអំពីបញ្ហាមុខអាក្រក់របស់ Psy ។ ក្នុងអង្គប្រជុំ មានបុគ្គលិកម្នាក់ បានសួរទៅ CEO ថា៖ តើពួកយើងធ្វើយ៉ាងណា ចំពោះបញ្ហារូបរាងមិនសង្ហារបស់ Psy នេះ ឬ ក៏គួរឲ្យគាត់ពាក់ស្រោមមុខ ពេលសម្ដែង?” ហើយមានអ្នកខ្លះទៀតថា៖ តើគួរឲ្យ Psy វះកាត់ត្រង់នេះ ត្រង់នោះ?” ប៉ុន្តែនៅក្រោយការប្រជុំ គ្មានអ្នកណាបានចាត់វិធានការអ្វី លើរូបរាងរបស់ Psy ទេ ហើយ ទាំងអស់គ្នាដើរចេញពីបន្ទប់រៀងៗខ្លួន។

បែរមកមើល លោក Psy ឥលូវនេះវិញ តើអ្នកណាសើច ហើយអ្នកណាយំ? Psy បានក្លាយទៅជាតារាកូរ៉េដ៏ល្បី ជាមួយនិងចំរៀង 6 អាល់បុមរបស់គាត់ មានអ្នកគាំទ្រជាង 33ប្រទេសទូរទាំងពិភពលោក និងមានអ្នកទស្សនា វីដេអូរបស់គាត់ក្នុង YouTube ត្រូវបានគេចូលមើលជិត 360លានដង។

ដោយ អៀង

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]