ភ្នំពេញ៖ ការអប់រំក្នុងសតវត្សទី២១ មិនត្រឹមតែផ្តោតលើការសិក្សាមុខវិជ្ជានីមួយៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានការផ្តោតសំខាន់លើ ការអប់រំឥរិយាបថ ភាពជាអ្នកដឹកនាំ និង ការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ ។

ភាពជាអ្នកដឹកនាំ និង ការគ្រប់គ្រងហិរញ្ញវត្ថុពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការសិក្សារបស់សិស្សានុសិស្សដោយផ្សារភ្ជាប់ ទៅនឹងការដឹកនាំជីវភាពរបស់នៅប្រចាំថ្ងៃនាពេលបច្ចុប្បន្ន និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការប្រកបអាជីវកម្ម ឬការងារនាពេលអនាគតដ៏ខ្លីខាងមុខ ។

ដូច្នេះ ដើម្បីឲ្យអាណាព្យាបាល និងសិស្សានុសិស្សបានជ្រាបពី កម្មវិធីសិក្សាលំដាប់អន្តរជាតិ ថ្មីៗនេះ​ ក្រុមហ៊ុនវេសឡាញន៍អេឌ្យូខេសិនគ្រុបបានរៀបចំសិក្ខាសាលាសម្រាប់មាតាបិតាស្តីអំពីបំណិនជីវិតសម្រាប់កុមារក្នុងសតវត្សទី២១ដោយលើកយកនូវកម្មវិធីសិក្សាសំខាន់ៗ២មកបង្ហាញក្នុងអង្គសិក្ខាសាលា។ កម្មវិធីសំខាន់ៗទាំង២មានដូចជា Leader in Me គឺជាកម្មវិធីសិក្សាលំដាប់អន្តរជាតិមួយដែលជួយឲ្យកុមារមានវិន័យផ្ទាល់ខ្លួនល្អ ភាពឯករាជ្យ មានទំនួលខុសត្រូវខ្ពស់ មានភាពជឿជាក់លើខ្លួនឯង បង្កើតនូវគំនិតផ្តួចផ្តើមថ្មីៗ ចេះដោះស្រាយបញ្ហាជាមួយគំនិតច្នៃប្រឌិតខ្ពស់ បណ្តុះភាពជាអ្នកដឹកនាំសម្រាប់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន ជាពិសេសគឺ កែប្រែទម្លាប់អវិជ្ជមាន មកវិជ្ជមានវិញ។ រីឯ Money tree កម្មវិធីបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាកម្មវិធីសិក្សាថ្មីមួយដែលជួយឲ្យកុមារយល់កាន់តែច្បាស់អំពីការគ្រប់គ្រង និងប្រើប្រាស់ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។ បំណិនជីវិតសម្រាប់កុមារក្នុងសតវត្សទី២១ បានលើកយកនូវកម្មវិធីសិក្សាសំខាន់ៗ២មកបង្ហាញក្នុងអង្គសិក្ខាសាលា៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]