បន្ទាប់ពីមានផ្ទៃពោះ ស្រ្តីយើងភាគច្រើនមានបញ្ហាស្នាមសង្វារសឹងតែគ្រប់ៗគ្នា។ ជាងនេះទៅទៀត សង្វារក៏បណ្តាលមកពីបញ្ហាធាត់និងស្គមលឿនពេកដែរ។ នេះក៏ដោយសារតែ ស្បែករបស់អ្នក ខ្វះកម្រិតកូឡាជែន (Collagen) ដែលងាយធ្វើឲ្យស្បែកងាយបំផ្លាញ និងខូចខាត។

ប៉ុន្តែសូមកុំបារម្ភអ្វី ថ្ងៃនេះយើងនឹងលើកឡើងនូវវិធីធម្មជាតិ ដែលអាចជួយបំបាត់ស្នាមសង្វារទាំងនោះបានត្រឹមតែរយៈពេល ៣០ ថ្ងៃ ដូចខាងក្រោមនេះ ៖ 

១. ប្រេងល្ហុង

ប្រេងល្ហុង មានសារធាតុអាស៊ីត Ricinoleic ដែលជួយផ្តល់សំណើមស្បែក ចិញ្ចឹមស្បែក ការពារមុន និងការពារស្បែកចាស់ជ្រីវជ្រួញបានថែមទៀត។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកសំឡីមកជ្រលក់ប្រេងល្ហុង រួចយកមកជូតត្រង់ស្នាមសង្វារ ព្រមទាំងម៉ាស្សា ឲ្យជ្រាបចូលស្បែក ជារៀងរាល់ថ្ងៃ។ ត្រឹមតែរយៈពេល ១ ខែ អ្នកនឹងសង្កេតឃើញពីលទ្ធផលជាក់ជាមិនខាន។ 

២. ប្រេងដូង

ប្រេងដូង អាចជួយផ្តល់សំណើម ព្រមទាំងបង្កើនកម្រិតកូឡាជែន (Collagen) ដល់ស្បែក ធ្វើឲ្យស្បែកប្រែជាភ្លឺ រលោង ថែមទៀតផង។ អ្វីដែលអ្នកត្រូវធ្វើ គឺកម្តៅប្រេងដូងបន្តិច រួចយកវាមកម៉ាស្សាត្រង់ស្បែក ដែលមានស្នាមសង្វារ រហូតជ្រាបចូលសព្វស្បែក។ មួយថ្ងៃ អនុវត្តតែ ២ ដង មិនយូរទេ ធានាថាស្នាមសង្វារទាំងនោះនឹងបាត់អស់ ជាមិនខាន។ 

៣. វីតាមីន E

វីតាមីន E អាចជួយចិញ្ចឹម និងផ្តល់សំណើម បានយ៉ាងមានប្រសិទ្ធភាព។ ស្ត្រីមានផ្ទៃពោះ គួរតែលាបប្រេងវីតាមីន E លើពោះ ដើម្បីការពារសង្វារ កុំឲ្យកើតមានឡើង។ និយាយរួម ប្រេងវីតាមីន E អាចការពារស្នាមសង្វារកុំឲ្យកើត និងកម្ចាត់ស្នាមសង្វារពេលកើតរួចបានដូចគ្នា។ អ្នកគ្រាន់តែកាត់វីតាមីន E លើដុំសំឡី រួចយកវាមកជូត និងម៉ាស្សាលើស្បែក ជារៀងរាល់ថ្ងៃជាការស្រេច។ មិនដល់មួយខែទេ អ្នកនឹងសង្កេតឃើញពីភាពខុសប្លែកជាក់ជាមិនខាន៕ 

ប្រភព៖ Interesting Facts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]