បរទេស៖ តារាឆ្នើមរបស់ក្រុមអធិរាជស Real Madrid កីឡាករ Gareth Bale ត្រូវបានប្រភពព័ត៌មានរាយការណ៍ថា បានពន្យាពេលរៀបការជាមួយនឹងគូដណ្តឹងរបស់ខ្លួន បន្ទាប់ពីគ្រួសារខាងគូដណ្ដឹងមានជាប់ពាក់ព័ន្ធបញ្ហាជាមួយនឹងក្រុមទំនើង។

គួរឲ្យដឹងថា Bale មានគំរោងរៀបការជាមួយគូដណ្តឹងរបស់ខ្លួន គឺអ្នកនាង Emma Rhys-Jones នៅរដូវក្ដៅខាងមុខនេះ ប៉ុន្ដែបើយោងតាមសារព័ត៌មាន The Sun បានបញ្ជាក់ថា ថៃ្ងសិរីសួស្ដីរបស់ពួកគេត្រូវបានពន្យាពេលវិញ។  

The Sun ដដែលបានបន្ដចុះផ្សាយថា គ្រួសារគូដណ្ដឹងរបស់ Bale ពោលគឺអនាគតឪពុកក្មេករបស់គេ ធ្លាប់មានបញ្ហាជាមួយក្រុមទំនើង ដោយសាររឿងវ៉ាលីលុយចំនួន១លានដុល្លារ។ ដូច្នេះហើយទើបធ្វើឲ្យ គូស្នេហ៍មួយគូនេះកំពុងមានការព្រួយបារម្ភថា ក្រុមទំនើងទាំងនោះអាចនឹងមករំខានមង្គលការរបស់ពួកគេនៅថ្ងៃខាងមុខ។

គួរបញ្ជាក់ផងដែរថា Gareth Bale សព្វថៃ្ងកំពុងមានបញ្ហារបួស ហើយក៏កំពុងបានព្យាបាលរបួសកជើងរបស់ខ្លួនផងដែរ បន្ទាប់ពីត្រូវប្ដូរចេញក្នុងនាទី៣៥ នៃជំនួប El Clasico ទល់នឹងក្រុម Barcelona ដែលបានចាញ់ ២-៣ កន្លងទៅ។ បន្ថែមពីនេះទៀតកីឡាករជម្រើសជាតិវេលស៍រូបនេះ ក៏មិនមានឈ្មោះចូលលេងឲ្យ Real Madrid ផងដែរ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទល់នឹងក្រុម Atletico Madrid ក្នុងសប្ដាហ៍នេះ៕ 

គូដណ្ដឹងរបស់ Bale អ្នកនាង Emma Rhys-Jones

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]