ការព្យាបាលមហារីកដៃស្បូនត្រូវមានការយកចិត្ដ ទុកដាក់ ដោយសារអត្រាស្រ្ដីកើតជំងឺមហារីកនេះមាន ការកើនឡើងជាលំដាប់ ដូចជានៅអូស្រ្ដាលីនៅឆ្នាំ ២០០៩ មានស្ដ្រី ១,២៧២នាក់ និងគេរំពឹងទុកថានឹង មានការកើនឡើងដល់ទៅ ១,៦៤០នាក់ នៅឆ្នាំ២០២០ ដោយយោងតាមរបាយការណ៍របស់មណ្ឌលសុខ ភាពអូស្រ្ដាលី។ តាមការស្រាវជ្រាវ គេបានអោយឈ្មោះ ជំងឺនេះ ជាឃាតករសំងាត់ព្រោះ មេរោគបានចូលទៅដៃស្បូនរបស់ស្ដ្រីដោយមិនមាន ចេញ ជារោគសញ្ញអ្វីនោះទេតែនឹងបង្កជំងឺក្នុងរយៈក្រោយមក ហើយរបាយការណ៍បាន អោយដឹងថានេះជា ជំងឺដែលពិបាកព្យាបាល ហើយស្ដ្រីមានជំងឺនេះ តិចជា៣០ភាគរយដែលអាចរស់បាន៥ឆ្នាំ។ វិធីព្យាបាលជំងឺមហារីកនេះគឺមានលក្ខណៈដូចការ ព្យាបាល មហារីកទូទៅដែរដោយការវះកាត់ហើយ ប្រើសារធាតុ គីមីទៅសំអាតរបួស។ ប៉ុន្ដែអ្នកស្រាវជ្រាវ QUT និងអ្នកស្រាវជ្រាវដែលមកពីមណ្ឌលស្រាវជ្រាវកោសិកាប្រទេសឥណ្ឌា បាននិយាយពី វិធីដើម្បីដោះស្រាយនឹងមហារីកដៃស្បូននេះ គឺពួកគេត្រូវរកកន្លែងកោសិកាដែលជាមេនៃការចំលងមេរោគ ហើយគេនឹងធ្វើការវះកាត់ដើម្បីព្យាបាលដោយសារធាតុគីមី។ អ្នកស្រាវជ្រាវគេជឿថា បើការស្វែងមេកោសិកាដែលសំរាប់ចំលងមេរោគបានសំរេច ហើយការព្យាបាលនិងសំរាប់មេរោគនោះបាន ជោគជ័យ វានឹងជួយដល់ការព្យាបាលជំងឺមហារីកដៃស្បូន។  

 ដោយ TD

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]