ថៃ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងស្នេហា រវាងនាង Kimmy Kimberly និងលោក Mark Prin កាន់តែផ្អែមល្ហែមដាក់គ្នាជានិច្ច។

អ្វីដែលសំខាន់ លោក Mark Prin មិនត្រឹមតែស្រលាញ់ និងផ្អែមល្ហែមដាក់ គូស្នេហ៍របស់លោកប៉ុណ្ណោះទេ រូបលោក ក៏បានការពារ និងលើកទឹកចិត្តនាងគ្រប់ពេល ទោះបីស្ថិតក្នុងពេលវេលាណាក៏ដោយ។

ជាក់ស្តែង កាលពីថ្មីៗនេះ អ្នកគាំទ្រ បានថតសកម្មភាព គួរឲ្យរំភើបចិត្តមួយ ដែលខណៈពេលនាង Kimmy Kimberly ត្រូវអ្នកគាំទ្រ សុំហត្ថលេខា លោក Mark Prin បែរជាយកស្បែកជើងនាងមកកាន់ ហើយថែមទាំង ការពារសុវត្ថិភាពរបស់នាង មើលឆ្វេងស្តាំ ខ្លាចមានអ្នកផ្សេង ឆ្លៀតឱកាសមកធ្វើបាបនាងជាដើម។

ក្រោយពីវីដេអូនេះ ត្រូវបានសាយភាយ ដោយទំព័រហ្វេសប៊ុកមួយ បានបង្ហោះ បានធ្វើឲ្យអ្នកគាំទ្រ បានសរសើរ និងច្រណែននឹងនាង Kimmy Kimberly យ៉ាងខ្លាំង ដែលបានគូស្នេហ៍ទាំងសង្ហា ស្រលាញ់ និងមើលការខុសត្រូវនាងគ្រប់ពេលវេលាតែម្តង៕

ចង់ដឹងថាយ៉ាងណា តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូពី៖​ហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]