កូរ៉េខាងត្បូង៖ ស្រីស្រស់ Yoona ដែលគេជាស្គាល់ថាជាសមាជិកក្រុមចម្រៀងកំពូល Girl’s Generation ថ្មីៗនេះនាងទទួលបានសម្លេងឆ្នោតយ៉ាងច្រើនលើសលប់ ពីសំណាក់អ្នកគាំទ្រ ក្នុងការVote បោះឆ្នោត ស្វែងរកតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាតបំផុត ប្រចាំតំបន់អាស៊ី។

នេះបើយោងតាម Baidu ដែលជាប្រពន្ធផ្សព្វផ្សាយចិនមួយ បានបង្កើតនូវPoll ស្ទង់មតិរបស់អ្នកគាំទ្រ ដោយការបោះឆ្នាតស្វែងរកតារាស្រីរូបណាខ្លះ ដែលជាប់ចំណាត់ថ្នាក់ ជាស្រីស្អាតប្រចាំតំបន់អាស៊ី។ ដោយក្នុងនោះ គេសង្កេតស្រីស្រស់ Yoona បានជាប់ចំណាត់លេខ២ នៅក្នុងតារារាយឈ្មោះ ខណៈតារាសម្តែងចិន កញ្ញា Gao Yuanyuan ដែលជាប់លេខមួយ បន្ទាប់ពីនេះ ក៏មានដូចជា តារាស្រី Fan BingBing កញ្ញា Song Hye Kyo និងសមាជិកក្រុម T-ARA ស្រីស្អាត Jiyeon ផងដែរ។

យ៉ាងណាមិញ មូលហេតុដែលបណ្តាលឲ្យកញ្ញា Yoona នាងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា ពីសំណាក់អ្នកគាំទ្រចិនបែបនេះ គឺដោយសារតែនាងបានក្លាយទៅជាតួឯកស្រី ក្នុងខ្សែភាពយន្តភាគបុរាណចិន ដែលមានចំណងជើងថា “God Of War: Zhao Yun” ឬ «អធិរាជសង្រ្គាម ចាវ ជីឡុង»។

ដោយក្នុងខ្សែភាពយន្តនោះ គឺគេតែងសង្កេតឃើញថា រាល់ឈុតប្រពៃណីចិន ដែល Yoona ស្លៀកគឺសុទ្ធសឹងតែជាឈុតដែលស្រស់ស្អាត និងគួរឲ្យស្រលាញ់ទាំងអស់ ដែលទាំងនេះហើយទើបធ្វើឲ្យនាង មានភាពទាក់ទាញអ្នកទស្សនា បានមួយបែបទៀតផងដែរ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]