អីុរ៉ាក់៖ ក្មេងប្រុសតូចដែលមានដើមកំណើតមកពីប្រទេសអីុរ៉ាក់ម្នាក់ ឈ្មោះ Kurdish Yazidi ត្រូវបានគេរាយការណ៍មកថា ធ្លាប់ត្រូវបានពួក ISIS ចាប់ជំរិតអស់រយៈពេល២ឆ្នាំមកហើយ ដោយសាររូបគេ ដាក់ឈ្មោះដូចកីឡាករ Lionel Messi ។

បើយោងតាមប្រភពពីឪពុកថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៤ កូនប្រុសរបស់គាត់ទើបតែមានអាយុ៣ឆ្នាំប៉ុណ្ណោះ ហើយត្រូវបានចាប់ជំរិតដោយពួក ISIS ក្នុងនោះ ម្តាយរបស់គេ និងបងស្រីរបស់គេ ក៏ត្រូវពួក ISIS ចាប់យកទៅដែរ។

យ៉ាងណាមិញ ២ឆ្នាំក្រោយមក ទីបំផុត ក្រុមគ្រួសាររបស់លោកក៏ត្រូវបានដោះលែងមកវិញ ដោយសារពួក ISIS ទាមទារប្រាក់ដើម្បីលោះ និងបង្ខំឲ្យក្មេងប្រុសរូបនេះផ្លាស់ប្តូរឈ្មោះ ទៅជា Hassan វិញ។

គួរឲ្យដឹងបន្ថែមទៀតថា បច្ចុប្បន្ន ក្មេងប្រុសដែលជាអ្នកគាំទ្ររបស់ Messi រូបនេះ មានអាយុ៥ឆ្នាំហើយ ដោយគេនិងក្រុមគ្រួសាររបស់គេទាំងមូលរស់នៅក្នុងជំរុំដ៏មានសុវត្ថិភាពមួយ ស្ថិតក្នុងភាគខាងជើងប្រទេសអីុរ៉ាក់៕ 

ប្រភព៖ Bleacher Report

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]