ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីកកំពូលរបស់កម្ពុជា Metfone Cambodia League សប្ដាហ៍ទី៩  បានវិលមកវិញហើយ ដែលសប្តាហ៍នេះ ជើងខ្លាំងពីរនឹងប៉ះគ្នា ដោយ ក្រុមភ្នំពេញក្រោន  នឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួន ស្វាគមន៍ក្រុមបឹងកេត នៅថ្ងៃសៅរ៍ ទី២៩ វេលាម៉ោង៦ល្ងាច ស្អែកនេះ។ 

ប្រភពរូបភាព៖ BTV News

ជំនួបរវាងក្រុមទាំងពីរ គឺជាការប្រកួតដែលអ្នកគាំទ្រចាត់ទុកថា ជាការប្រកួត El Clasico ខែ្មរ ដោយសារតែក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ គឺមានតែក្លឹប២នេះទេ ដែលអាចលើកពានលីកកំពូលរបស់កម្ពុជាបាន ដោយក្នុងនោះក្លឹបភ្នំពេញក្រោន ធ្លាប់ឈ្នះពានលីកនេះ៦ដង ឯ បឹងកេត ធ្លាប់ឈ្នះពានលីកចំនួន ២ដង។

ប្រវត្ដិជួបគ្នារវាងក្រុមទាំងពីរគឺចំនួន១០ដង ដែលក្នុងនោះ បឹងកេត យកឈ្នះរហូតដល់ទៅ ៧ដង ខណៈភ្នំពេញក្រោន ឈ្នះបាន២ដង និងស្មើគ្នា១ដង។ ដោយឡែកកាលពីរដូវកាលមុនវិញ បឹងកេត បានយកឈ្នះ ភ្នំពេញក្រោន ទាំង២ជើង។

ងាកមកមើលការប្រកួតក្នុងលីកកន្លងមករបស់ក្រុមទាំង២វិញ គឺប្រកួតបាន៨ដងដូចគ្នា គឺភ្នំពេញក្រោន ឈ្នះ៤ ស្មើ២ នឹងចាញ់២ មាន១៤ពិន្ទុ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ខណៈដែលបឹងកេត ឈ្នះ៥ ស្មើ២ នឹងចាញ់១ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ មាន១៧ពិន្ទុ។

ហេតុនេះ ក្រុមទាំងពីរសុទ្ធតែត្រូវការ ៣ពិន្ទុរៀងៗខ្លួន ដើម្បីពង្រឹងកៅអី Top-4 របស់ខ្លួន។ តើភ្នំពេញក្រោន ឬ បឹងកេត នឹងទទួលបាន ៣ពិន្ទុពីជំនួបជើងទី១ នេះ? 

ដូច្នេះសូមកុំភ្លេចរង់ចាំទស្សនាការប្រកួតដ៏ធំនេះ ថាតើក្រុមណានឹងអាចទទួលបានជ័យជំនះ នាថៃ្ងសែ្អកនេះ៕ 

ប្រភពរូបភាព៖ ក្រុម បឹងកេត
តារាងចំណាត់ថ្នាក់លីកកំពូលកម្ពុជាសប្ដាហ៍ទី៨
ក្រុមភ្នំពេញក្រោន
ក្រុមបឹងកេត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]