ភ្នំពេញ ថ្ងៃទី ២៨ មេសា ២០១៧៖ កុមារមានថាមពល និងសមត្ថភាពឥតដែនកំណត់ក្នុងការសិក្សារៀនសូត្រ។ សប្តាហ៍នេះ កុមាររាប់រយនាក់មកពីខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជានឹងប្រមូលផ្តុំគ្នានៅមជ្ឈមណ្ឌល និងសន្និបាតកោះពេជ្រនៅថ្ងៃ២៩-៣០ មេសានេះ។

ក្រោមចំណងជើងថា «វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា» ដែលហៅកាត់ថា (STEM) ត្រូវរៀបចំឡើងក្នុងគោលបំណងចិញ្ចឹមអនាគតអ្នកវិទ្យាសាស្ត្រ និងវិស្វករសម្រាប់កម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៥ ហើយឆ្នាំនេះក៏មានការសហការយ៉ាងរឹងមាំពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់កម្មវិធីគម្រប់ខួបលើកទី១៣ នៅប្រទេសកម្ពុជា។

ក្រុមហ៊ុនសាមសុង គឺជាក្រុមហ៊ុនឈានមុខគេលើសកលលោក ក្នុងការផ្តល់ឧបករណ៍អេឡិចត្រូនិច និង ទូរស័ព្ទដៃដែលមានទស្សនវិស័យ “INSPIRE THE WORLD, CREATE THE FUTURE” ជាមួយការប្តេជ្ញាចិត្ត ក្នុងការចូលរួមយ៉ាងសកម្ម និងឧបត្ថម្ភសម្រាប់កម្មវិធី STEM ក្នុងឆ្នាំនេះ។

លោក ជា សុជាតិ ប្រធានផ្នែកទីផ្សារនៃសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «ដូចដែលអ្នកធ្លាប់បានដឹងរួចមកហើយ បេសកកម្មរបស់ក្រុមហ៊ុនសាមសុងគឺ “ធ្វើឲ្យពិភពលោកសម្បូរបែបទៅដោយភាពប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យា ផលិតផល និងការរចនា ដែលធ្វើឲ្យជីវិតកាន់តែប្រសើរឡើង ប្រកបដោយទំនួលខុសត្រូវកិច្ចការសង្គម ហើយមាននិរន្តរភាព។ កាន់តែអស្ចារ្យជាងនេះទៅទៀត ដោយសារបេសកកម្មរបស់យើងនេះ ធ្វើឲ្យយើងបានរួមចំណែកក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ»។

ក្នុងអំទ្បុងការតាំងពិព័រណ៍ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា លើកទី ១៣ សិស្សានុសិស្ស នឹងបង្ហាញការងារទាក់ទិនទៅនឹងវិទ្យាសាស្រ្ត ហើយមានឱកាសធ្វើអន្តរកម្មជាមួយសិស្ស និងគ្រូបង្រៀនផ្សេងៗទៀតផង។ ការតាំងពិព័រណ៍ប្រកបដោយជំនាញវិជ្ជាជីវៈដូចជា ក្រុមហ៊ុនសាមសុង និងដៃគូផ្សេងទៀតនឹងត្រូវបានដាក់បង្ហាញ ដើម្បីផ្តល់ឱកាសក្នុងការផ្លាស់ប្តូរគំនិតសិក្សាពីគ្នាទៅវិញទៅមកអំពីហេតុផល និងវិធីសាស្រ្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាផ្នែកបច្ចេកទេស និងវិទ្យាសាស្រ្ត។

ការតាំងពិព័រណ៍ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា លើកទី ១៣ នេះនឹងប្រារព្ធធ្វើទ្បើងនៅថ្ងៃទី២៩ និង ៣០ ខែមេសា ឆ្នាំ២០១៧ នៅអាគារ A, B និង C មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ។ សូមអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះជាមួយយើងទាំងអស់គ្នា!

សម្រាប់ព័ត៌មានបន្ថែមអំពី STEM CAMBODIA: http://www.stemcambodia.ngo/ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]