អូស្រ្តាលី៖ ក្រោយធ្វើដំណើរមកដល់ប្រទេសអូស្ត្រាលី ដើម្បីផ្សព្វផ្សាយការប្រកួតហើយនោះ ទីបំផុត ស្តេចប្រដាល់របស់ប្រទេសហ្វីលីពីន Manny Pacquiao បានជួបដៃគូប្រកួតរបស់ខ្លួនផ្ទាល់ជាលើកទីមួយហើយ កាលពីថ្ងៃពុធកន្លងទៅនេះ នៅក្នុងកីឡដ្ឋាន Suncorp ដែលជាទីកន្លែងប្រកួតរបស់អ្នកទាំងពីរ។

គួរឲ្យដឹងថា ក្នុងជំនួបប៉ះគ្នានៅលើសង្វៀន ជាមួយអ្នកប្រដាល់ Jeff Horn នៅថ្ងៃទី០២ ខែកក្កដា ខាងមុខនេះ Pacquiao បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ក៏ដូចជានៅនឹងមុខដៃគូប្រកួតរបស់ខ្លួនថា «ខ្ញុំមានទំនុកចិត្តខ្ពស់ ដើម្បីឈ្នះការប្រកួតនេះ ហើយក៏មិនបន្ធូរដៃនៅក្នុងការប្រកួតនេះដែរ»

នៅពេល Pacquiao មកដល់ប្រទេសអូស្រ្តាលីដំបូង កីឡាកររូបនេះបាននិយាយ លោកមិនសូវដឹងច្រើនពីគូប្រកួតរបស់ខ្លួនប៉ុន្មានទេ តែលោកជឿជាក់ថា Jeff Horn នឹងមានតិចនិកផ្ទាល់ខ្លួនមួយ ដើម្បីធ្វើឲ្យការប្រកួតនេះកាន់តែជក់ចិត្ត។

អ្នកប្រដាល់ដែលជាម្ចាស់ខ្សែក្រវ៉ាត់ពិភពលោកចំនួន១១ដងរូបនេះ បានបន្តទៀតថា «ខ្ញុំមិនមើលងាយគូប្រកួតនោះទេ តែខ្ញុំចង់ឲ្យដៃគូរបស់ខ្ញុំបញ្ចេញឲ្យអស់ នូវអ្វីដែលគេមាន។ ចំពោះខ្ញុំវិញ ធម្មតាខ្ញុំតែងតែបញ្ចេញនូវកណ្តាប់ដៃវាយលើគូប្រកួត ដូច្នេះ ថ្វីបើ Jeff មានតិចនិកប្រកួតមានផ្ទាល់ខ្លួនមែន តែខ្ញុំជឿជាក់ថា គេនឹងទទួលរងសម្ពាធច្រើនពីខ្ញុំ»

ដូច្នេះចាំមើលទាំងអស់គ្នាថា នៅថ្ងៃទី០២ ខែកក្កដា ខាងមុខនេះ តើ Pacquiao អាចការពារខ្សែក្រវ៉ាត់របស់ខ្លួន ទល់នឹងអ្នកប្រដាល់ Jeff Horn បានឬយ៉ាងណា?

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]