អាមេរិក៖ ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងមកហើយ ពីធនធាន ប្រាក់ចំនូលរបស់អត្តពលិកទៅតាមផ្នែកកីឡាផ្សេងៗនៅជុំវិញពិភពលោក។ ឧទាហរណ៍ដូចជា Cristiano Ronaldo គឺជាអត្តពលិក និងជាកីឡាករបាល់ទាត់ម្នាក់ ដែលមានប្រាក់ចំនូលច្រើនជាងគេបង្អស់ក្នុងចំនោមអត្តពលិកផ្សេងៗទៀត។ នេះបើយោងតាម Forbe ដែលជាទស្សនាវដ្ដីដ៏ល្បីរបស់សហរដ្ឋអាមេរិកបានចេញផ្សាយ។

យ៉ាងណាមិញ យើងងាកមកចាប់អារម្មណ៍ផ្នែកកីឡាមួយផ្សេងទៀត ដែលជាប្រភេទកីឡាបែបសម្តែងបោកចំបាប់ ឬក៏ប្រិយមិត្តតែងតែស្គាល់ថា កីឡាកាស។

មានដែលឆ្ងល់ទេថា អ្នកកីឡាកាសដែលហ៊ានឡើងវ៉ៃ ឈឺខ្លួន ឈឺកាយ ឯខ្លះទៀតដល់ថ្នាក់របួស រកបានចំនូលប៉ុន្មានក្នុងមួយឆ្នាំ? តោះមកតាមដានទាំងអស់គ្នា៖

១. Brock Lesnar ចំនូល ១២លានដុល្លារ ក្នុងមួយឆ្នាំ

២. John Cena ចំនូល ៨លានដុល្លារ

៣. Triple H ចំនូល ៣.៨លានដុល្លារ

៤. Roman Reigns ចំនូល ៣.៥លានដុល្លារ

៥. Dean Ambrose ចំនូល ២.៧លានដុល្លារ

៦. AJ Styles ចំនូល ២.៤ លានដុល្លារ

៧. Shane McMahon ចំនូល ២.២ លានដុល្លារ

៨. The Undertaker ចំនូល ២ លានដុល្លារ

៨. Seth Rollins ចំនូល ២ លានដុល្លារ

១០. Randy Orton ចំនូល ១.៩ លានដុល្លារ ។

បើយោងតាមទស្សនាវដ្ដី Forbe ចេញផ្សាយកាលពីអំឡុងខែមេសា ឆ្នាំ២០១៧ កន្លងទៅ។

គួរបញ្ជាក់ផងដែរថា កីឡាកាស ជាប្រភេទកីឡាសម្តែង វាយតប់ បោកចំបាប់ មើលទៅហាក់ដូចជាពិតៗ តែយ៉ាងណាក៏ដោយ អ្នកដែលចូលរួមសម្តែង ឬវាយកីឡាកាសនេះ គឺសុទ្ធតែធ្វើការហ្វឹកហាត់កាយសម្បទា និងតិចនិកប្រកួតបានច្បាស់លាស់ ទើបអាចឡើងលើសង្វៀនប្រកួតបាន។

ប្រភព៖ Bleacher Report

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]