ថៃ៖ កីឡាករក្រុមជម្រើសជាតិថៃ Chanathip Songkrasin រហស្សនាម Messi Jay បានបង្ហាញនូវបច្ចេកទេសស៊ុតបញ្ចូលទីដ៏អសា្ចរ្យ ក្នុងជ័យជំនះរបស់ក្រុម Muang Thong United របស់ថៃ ឈ្នះក្រុមអូស្ត្រាលី Brisbane Roar FC ៣-០ ក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌ AFC Champions League កាលពីយប់មិញ។

៣គ្រាប់របស់ Muang Thong យប់មិញ រកបានដោយកីឡាករ Xisco នាទី៣៧ និង Messi Jay អូសបាល់ញាក់ផុតអ្នកចាំទីយ៉ាងអស្ចារ្យនូវគ្រាប់ទី២ នាទី៨៣ មុនពេលដែល Teerasil Dangda រកបានគ្រាប់ទី៣ នាទី៨៩ ដែលជាគ្រាប់ចុងក្រោយនៃការប្រកួត។ 

ក្រោយពីជ័យជំនះនេះ ក្រុមជើងឯកថៃ Muang Thong United បានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ខាងលើ បើទោះសល់១ប្រកួតក្នុងដៃក៏ដោយ ខណៈក្រុមលេខ២ Kashima Antlers មាន៩ពិន្ទុ ហើយក្រុមលេខ៣ និងលេខ៤ Ulsan Hyundai និង Brisbane Roar FC មាន៤ពិន្ទុស្មើគ្នា។

ចង់ដឹងថា តើការអូសញាក់ស៊ុតរបស់ Messi Jay អស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖  

ប្រភព៖ AFC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]