ម៉ាឡេស៊ី៖ កាលពីពេលថ្មីៗកន្លងទៅនេះ មានស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ Xuan បានបង្ហោះពាក្យមួយចំនួនចូលទៅក្នុងបណ្តាញសង្គម ដោយអះអាងថា បុរសឈ្មោះ Tommy Tan បានដុតឆ្កែរបស់គេទាំងរស់ ដោយសារតែឆ្កែនោះ បានខាំស្បែកជើងរបស់គេ។ មិនយូរប៉ុន្មាន វីដេអូមួយនោះ ក៏ត្រូវបានលុបចេញពីក្នុងគណនីបណ្តាញសង្គម ដោយសារតែវាត្រូវបានគេចែករំលែកយ៉ាងច្រើនលើសលុប។

បើយោងទៅតាម Status របស់ម្ចាស់គណនីឈ្មោះ Xuan បានឲ្យដឹងថា អ្នកលេងបណ្តាញសង្គមជាច្រើន បានដោនឡតវីដេអូនោះទុក មុនពេលដែលវាត្រូវបានលុបចោល។ សូម្បីតែលេខទូរស័ព្ទរបស់ជនកំណាចនេះ ក៏ត្រូវបានគេរកឃើញដែរ។

គេបានរកឃើញថា គណនី Tommy Tan ពិតជាបានដុតឆ្កែដែលកំពុងតែអង្គុយក្នុងទ្រុងនោះយ៉ាងឃោរឃៅពិតប្រាកដមែន។ លើសពីនេះ គេបាននិយាយនៅក្នុងវីដេអូថា គេចង់ដុតឆ្កែមួយនេះឲ្យងាប់តែម្តង។ នៅពេលនោះ បណ្តាអ្នកលេងបណ្តាញសង្គមមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់ឆ្កែ ហើយពួកគេក៏បានស្នើសុំ ឲ្យបង្ហាញអំពីស្ថានភាពរសត្វឆ្កែតាមរយៈអនឡាញ។ គេមិនបានទទួលទូរស័ព្ទដែលកញ្ញា Xuan បានទាក់ទងទៅទេ ហើយសូម្បីតែការផ្ញើសារតាមរយៈហ្វេសប៊ុក ក៏គេមិនឆ្លើយតបដែរ។

មិនយូរប៉ុន្មាន គណនី Tommy បានបង្ហោះរូបមួយសន្លឹក ដែលគេឃើញមានសាកសពឆ្កែដែលខ្មៅខ្លោច ដោយសារតែការដុតភ្លើងចូលទៅក្នុង Comment របស់គេ។ ឃើញដូចនេះ បណ្តាអ្នកលេងបណ្តាញសង្គមកាន់តែខឹងខ្លាំង និងបានជេរប្រទេចម្ចាស់គណនីនោះតែម្តង។

ទោះជាយ៉ាងណា កញ្ញា Xuan នៅតែព្យាយាមយ៉ាងខ្លាំង ដោយបានទាក់ទងទៅកាន់មិត្តស្រីរបស់លោក Tommy ដើម្បីបានដឹងអំពីស្ថានភាពរបស់ឆ្កែ។ តាមរយៈមិត្តស្រីរបស់លោក Tommy បានឲ្យដឹងថា តាមពិតទៅឆ្កែមួយក្បាលនោះ មិនបានកើតអីទេ ហើយរូបភាពដែលលោក Tommy បាន comment  គឺជារូបភាពដែលដោនឡត ចេញពី Google មកតែប៉ុណ្ណោះ។ វាមិនមានទាក់ទងទៅនឹងហេតុការណ៍មួយនេះឡើយ។ លើសពីនេះ នាងបានធ្វើការ Live ផ្ទាល់លើហ្វេសប៊ុក ដើម្បីឲ្យកាន់តែច្បាស់ថា លោក Tommy មិនបានសម្លាប់ឆ្កែមួយក្បាលនោះទេ ហើយនាងក៏សង្ឃឹមដែរថា អ្នកលេងបណ្តាញសង្គមទាំងអស់ នឹងមិនបន្តចែកចាយបន្តទៀតទេ។

បន្ទាប់ពីបានសួរនាំគ្រប់ជ្រុងជ្រោយរួចមក យើងអាចដឹងបានថា ឆ្កែមួយក្បាលនោះ មិនបានងាប់ក្រោមអណ្តាតភ្លើងដ៏កំណាចរបស់លោក Tommy ទេ។ ទោះជាយ៉ាងណា ការរំលោភបំពានទៅលើជីវិតរបស់សត្វ គឺជាទង្វើមួយដែលមិនត្រឹមត្រូវ។ អ្នកអាចទិញស្បែកជើងថ្មីមួយគូបាន ប៉ុន្តែលុយរបស់អ្នក មិនអាចទិញអាយុជីវិតរបស់វាបានទេ៕

សម្រាប់មិត្តអ្នកអានវិញ យល់យ៉ាងណាដែរចំពោះទង្វើរបស់បុរសម្នាក់នេះ? សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]