អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona នៅតែបន្តឈរលើកំពូលតារាងដដែល ក្រោយពីបានបំបាក់ក្រុម Osasuna ក្នុងលទ្ធផលច្រើនសន្ធឹក ៧-១ ខណៈក្រុមភ្ញៀវ Real Madrid វិញ ក៏មិនធម្មតាដូចគ្នា ឈ្នះក្រុមម្ចាស់ផ្ទះ Deportivo La Coruna ក្នុងលទ្ធផល ៦-២ ។

ទាក់ទងនឹងការប្រកួតរបស់ Barcelona យើងសង្កេតឃើញថា ក្រុមម្ចាស់ផ្ទះ គ្របដណ្តប់ស្ទើរពេញការប្រកួត ទាំងការគ្រប់គ្រងបាល់ និងការស៊ុតសំដៅទី។

ក្នុងនោះគ្រាប់បាល់ទាំង៧គ្រាប់ របស់ Barcelona ធ្វើឡើងដោយខ្សែប្រយុទ្ធកំពូល Lionel Messi ២គ្រាប់ម្នាក់ឯង Andre Gomes និង Alcacer ម្នាក់២គ្រាប់ និងមួយគ្រាប់ទៀត កើតឡើងដោយសារការស៊ុតបាល់ពិន័យប៉េណាល់ទី របស់កីឡាករ Javier Mascherano ធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួត Barcelona ឈ្នះចាស់ដៃទៅលើក្រុមភ្ញៀវ Osasuna ក្នុងលទ្ធផល ៧-១ ។ 

ដោយឡែកចំពោះលទ្ធផលការប្រកួតរបស់ Real Madrid វិញ ក៏មិនខុសគ្នាពី ក្រុមគូប្រជែង Barcelona ដែរ ពោលគឺពួកគេបានលុតដៃគូប្រកួតរបស់ខ្លួន ក្នុងលទ្ធផលយ៉ាងចាស់ដៃ បើទោះបីគ្មានវត្តមានខ្សែប្រយុទ្ធ Cristiano Ronaldo យ៉ាងណាក៏ដោយ។

បើឆាកនាទីដំបូងភ្លាម Real បាននាំមុខមួយគ្រាប់ភ្លាមៗ ដោយកីឡាករ Alvaro Morata និងចំនែកឯ ៥គ្រាប់ផ្សេងទៀត ស៊ុតដោយកីឡាករ James Rodriguez ២គ្រាប់ម្នាក់ឯង Lucas Vazquez, Isco និង Casemiro ខណៈគ្រាប់បាល់របស់ក្រុមម្ចាស់ផ្ទះ ធ្វើឡើងដោយកីឡាករ Florin Andone និង Alejandro Arribas ។

លទ្ធផលបញ្ចប់ការប្រកួត ក្រុមភ្ញៀវ Real Madrid បានបំបាក់ក្រុមម្ចាស់ផ្ទះ Deportivo La Coruna ក្នុងលទ្ធផល ៦-២ បន្តឈរលេខ២ ក្នុងតារាងចំណាត់ថ្នាក់៕

ទស្សនាវីដេអូ Highlights៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]