រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់​ចេញពី​ធ្វើការ​ ជិះ​ម៉ូតូ​បំរុង​ទៅ​ញាំ​អាហារ​ នៅ​ម្ដុំ​មុខ​ព្រះ​បរមរាជវាំង​ត្រូវ​ជនសង្ស័យ​ ឆក់​កាបូប​ដែល​ដាក់​នៅ​កន្លែង​ ដាក់​ជើង​លើ​ម៉ូតូ​បាន​សំរេច​ដោយ​សុវត្ថិភាព បង្ក​ការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ កម្ពុជា​ក្រោម​កែង​នឹង​ផ្លូវ​១០៩ ស្ថិត​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។ នារី​រង​គ្រោះ​មានឈ្មោះ ផល អាយុ​២៥​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ម្ដុំ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ ពី​ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​នាង និង​មិត្តភក្ដិ​ដែល​ទើបតែ​ចេញពី​ ធ្វើការ​ដោយ​ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BZ-2912 តាម​ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​ ទិស​ដៅ​ពី​លិចទៅ​កើត​គោលបំណង​ទៅ​ញាំ​អាហារ​នៅ​មុខ​ព្រះ​បរមរាជវាំង លុះ​ជិះ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​ជិត​១០​នាក់​ជិះ​ម៉ូតូ​៥​គ្រឿង​ បាន​ធ្វើ​សកម្មភាព​លូក​ឆក់​កាបូប​ដែល​នារី​រង​គ្រោះ​បាន​ដាក់​នៅ​កន្លែង​ ជើង​ជាន់​ម៉ូតូ​របស់​ខ្លួន​ យក​ទៅ​បាន​សំរេច​ដោយ​សុវត្ថិភាព ។

បើ​តាម​ការ​ប្រាប់​ពី​នារី​រង​គ្រោះ​ បានឱ្យ​ដឹង​ថា នៅ​ក្នុង​កាបូប​របស់​ខ្លួន​ដែល​ត្រូវ​ចោរឆក់​បាន​សំរេច​នោះ​មាន​ដូច​ជា អាយ​ផេ​ត​១​គ្រឿង កាត​ធនាគារ​១ អត្តសញ្ញាណប័ណ្ណ និង​លុយ​មួយ​ចំនួន​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ​មាន​ ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នោះ​បាន​ធ្វើការ​ប្រដេញ​ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​លែ​ត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BZ-3648 ដែល​ជិះ​ដោយ​យុវជន​ពីរ​នាក់​ ហើយ​ត្រូវ​បាន​សង្ស័យ​ថា ជា​បក្សពួក​ជន​ដៃដល់​ដែល​បាន​ជិះ​ ម៉ូតូ​បិទ​គូទ​ពីក្រោយ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​មិត្តភាព ។

ក្រោយ​ពី​ធ្វើការ​សាកសួរ​ របស់​សមត្ថកិច្ច​រួច​មក​ ដោយ​ពិនិត្យ​ឃើញ​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​មិនមែន​ជា​ ជន​ដៃដល់​នោះ​ទេ​ ក៏​បានឱ្យ​អ្នក​ទាំង​ពីរ​នោះ​ត្រលប់​ទៅ​ផ្ទះ​វិញ ចំណែកឯ​នារី​រង​គ្រោះ​បាន​ ត្រឹមតែ​ដាក់​ពាក្យ​ប​ណ្ថឹ​ង​ នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ដើម្បី​កំណត់​ មុខសញ្ញា​តែ​ប៉ុណ្ណោះ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]