DoCoMo គឺជាប្រភេទមនុស្សយន្ត សំរាប់ផ្ដល់ពត៌មាន រឺ ផ្ដល់យោបល់ទៅតាមអ្វីដែលយើងចង់ដឹង។ អ្នកដែលផលិត DoCoMo នេះគឺជាម្ចាស់ក្រុមហ៊ុន ទូរស័ព្ទឆ្លាតមួយ ដែលគេបានយកទិន្នន័យ ពីទូរស័ព្ទ មកបញ្ចូលលក្នុង មនុស្សយន្ត DoCoMoនេះ ហើយឯកសារ ដែលមាននៅក្នុងទូរស័ព្ទនឹងបញ្ជូន ទៅ DoCoMo តាមប្រព័ន្ធអ៊ិនធើណេត។

នៅក្នុងបទបង្ហាញ អ្នកប្រើប្រាស់ សាកល្បងបានបញ្ចូលនូវ ដំណើរទេសចរណ៍ ដែលគាត់គ្រោងចង់ទៅលេងនៅកោះ Hokkaido ចូលទៅទូរស័ព្ទរបស់គាត់ ភ្លាមនោះ DoCoMo ក៏បានរំលឹកប្រាប់ម្ចាស់ទូរស័ព្ទ នឹងរៀបរាប់អំពី អាកាសធាតុនៅកោះ Hokkaido នោះនិងសួរថាតើចង់ដឹងពីពត៌មានអ្វីផ្សេងទៀតរឺទេ? មិនតែប៉ុណ្ណោះ DoCoMo ក៏សួរអំពី ភ្នាក់ងារទេសចរណ៍ដែរ បើយើងចង់ដឹងវានឹងផ្ញើរសារទៅទូរស័ព្ទភ្លាម។ ភាគច្រើនកម្មវីធីទាំងអស់របស់ DoCoMo គឺទាញយកពី អ៊ិធើណេត ហើយផ្ទុកពត៌មានទាំងនោះក្នុងប្រព័ន្ធមួយ ដែលហៅថា Cloud Service។ DoCoMo ក៏អាចជាមិត្តដ៏ ល្អរបស់មនុស្សចាស់ផងដែរ ពីព្រោះគេចេះនិយាយ ជាពិសេសចំពោះអ្នកដែលរស់នៅម្នាក់ឯង។

ដោយ អៀង

ខ្មែរ ឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]