ចិន៖ តារាម៉ូដែលលំដាប់ពិភពលោកម្នាក់ បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល ដែលរូបនាង មិនមែនជាស្រីស្អាត តែនាងអាចយកឈ្នះចិត្តមនុស្ស ដោយសមត្ថភាព និងទេពកោសល្យពិតរបស់នាង។

នាង Lu Yan តែងតែត្រូវគេថាឲ្យនាង សុទ្ធតែមុខអាក្រក់ មិនសមធ្វើតារាម៉ូដែលនោះទេ តែដោយការតាំងចិត្ត និងមានទំនុកចិត្តលើខ្លួនឯង បានធ្វើឲ្យនាងហ៊ានបង្ហាញមុខ នៅលើឆាកអន្តរជាតិ ក្នុងនាមជាតារាម៉ូដែលលំដាប់មួយរូប។

តាមប្រភពព័ត៌មានបានឲ្យដឹងថា តារាម៉ូដែលវ័យ៣៦ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកជាមនុស្សស្រីមិនស្អាត ដោយសារតែនាង មានភ្នែកតូច មាត់ធំ ឆ្អឹងថ្ពាល់ខ្ពស់ និងស្បែកស្រគាំទៀត ដូច្នេះ សម្រស់របស់នាង គឺផ្ទុយនឹងស្តង់ដាសម្រស់ក្នុងពេលបច្ចុប្បន្ន។

បើទោះបីជាយ៉ាងណា នាង Lu Yan ក៏នៅតែមិនបញ្ឈប់ ក្តីប្រាថ្នារបស់នាង ដែលចង់ក្លាយជា តារាម៉ូដែលលំដាប់ពិភពលោកនោះដែរ។

ក្នុងនោះ នាង Lu Yan បាននិយាយប្រាប់វេបសាយមួយថា «នៅពេលខ្ញុំលេចមុខ ជាតារាម៉ូដែលដំបូង មានគេមកសួរខ្ញុំថា មុខអាក្រក់បែបនេះ តើអាចក្លាយជាតារាម៉ូដែលបានដោយរបៀបណា? ហើយពួកគេ ក៏បានរិះគន់ ហើយពោលពាក្យជាច្រើន ដែលគិតថា ខ្ញុំមិនអាចក្លាយជាតារាម៉ូដែលបាន។ ប៉ុន្តែទោះបីយ៉ាងណា ខ្ញុំនៅតែនិយាយថា ខ្ញុំមិនខ្វល់»។

ដោយសេចក្តីតាំងចិត្ត នាង Lu Yan ត្រូវគេ យល់ព្រម និងចាប់ផ្តើមឲ្យនាង ចាប់អាជីពជាតារាម៉ូដែលដំបូង នៅក្នុងប្រទេសចិន។ អ្វីដែលសំខាន់ រូបថតរបស់នាងមួយសន្លឹក ដែលមានការតុបតែងមុខ បែបអាចម៍រុយ ត្រូវបានល្បីល្បាញខ្លាំងនៅលើពិភពលោក ហើយវាក៏អាចជួយនាង ឲ្យឈានជើងដើរ លើឆាកអន្តរជាតិ។

នាពេលបច្ចុប្បន្ន នាង Lu Yan ពិតជាមានទំនុកចិត្តខ្ពស់ ក្នុងការបង្ហាញសម្រស់ពិត របស់ខ្លួន នៅមុខគ្រប់គ្នាបាន។

នេះហើយ បានគេនិយាយថា មនុស្សកុំឲ្យមើលងាយមនុស្ស គ្រប់យ៉ាង អាចទៅរួច គឺដោយសារតែ ការតាំងចិត្ត ដូចតារាម៉ូដែលនេះ បើទោះបី មានគេរិះគន់ថាមុខនាងអាក្រក់ តែនាងនៅតែក្រោកឈរ និង ហ៊ានសម្រេចក្តីប្រាថ្នារបស់ខ្លួនបាន៕

តោះមើលរូបថត របស់នាង Lu Yan នៅខាងក្រោមទាំងអស់គ្នា៖

រូបថតដំបូងរបស់នាង ដែលត្រូវបានល្បីល្បាញខ្លាំង លើពិភពលោក
តារាម៉ូដែលស្រី Lu Yan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]