អឺរ៉ុប៖ តារាឆ្នើមរបស់ក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi បានឈរលើកំពូលតារាងកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងទ្វីបអឺរ៉ុបរដូវកាលនេះ ក្រោយពីប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ស៊ុតបាន២គ្រាប់បន្ថែមទៀត ក្នុងជំនួបដែល Barcelona ឈ្នះ Real Madrid កាលពីសប្ដាហ៍មុន ៣-២។

ក្រោយពីបន្ថែម២គ្រាប់ ពេលនេះ Messi មានគ្រាប់ស៊ុតបញ្ចូលទីចំនួន ៣១គ្រាប់ហើយ ក្នុងក្របខណ្ឌ La Liga របស់អេស្ប៉ាញ ដោយ ក្នុង១គ្រាប់ ត្រូវផ្ដល់ឲ្យ ២ពិន្ទុ ដូច្នេះ Messi ពេលនេះមាន ៦២ពិន្ទុ។

ដោយឡែក Edinson Cavani ក៏រកបាន៣១គ្រាប់ដូចគ្នាដែរ ប៉ុន្តែដោយសារលីកកំពូលបារាំងទទួលបានត្រឹម១,៥ពិន្ទុប៉ុណ្ណោះ សម្រាប់ការស៊ុតចូលមួយគ្រាប់ ដូច្នេះខ្សែប្រយុទ្ធ PSG រូបនេះទើបតែបាន ៤៦,៥ពិន្ទុ ឈរលេខ១០ក្នុងតារាង Top Scorer នៅទ្វីបអឺរ៉ុប។ 

Messi ត្រូវបានតាមពីក្រោយដោយកីឡាករ Bas Dost ដែលលេងឲ្យក្លឹបនៅព័រទុយហ្គាល់ Sporting CP ដែលឈរលេខ២ មាន២៨គ្រាប់ ស្របពេលដែលខែ្សប្រយុទ្ធរបស់ក្លឹប Borussia Dortmund កីឡាករ Aubameyang មាន២៧គ្រាប់ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣។ 

ងាកមកមើលម្ចាស់ជ័យលាភីសែ្បកជើងមាសរដូវកាលមុន Luis Suerez ពេលនេះមានគ្រាប់បាល់ចំនួន ២៤គ្រាប់ នឹងមាន៤៨ពិន្ទុ ស្មើជាមួយនឹងកីឡាករ Icardi នឹង Lukaku ខណៈដែល Cristiano Ronaldo បានធ្លាក់ទៅដល់ចំណាត់ថ្នាក់ទី១៥ មាន១៩គ្រាប់ និង៣៨ពិន្ទុ ៕

នេះគឺជាតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងទ្វីបអឺរ៉ុបរដូវកាលនេះ៖ 

ប្រភព៖ sportenglish

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]