ភ្នំពេញ៖ ជួបជាមួយខ្សែភាយន្តរុស្ស៉ី បែបរន្ធត់ រំភើបព្រឺព្រួចនៅកម្ពុជាជាមួយរឿង “កូនក្រមុំមរណៈឬ The Bride” ដែលធ្វើឱ្យលោកអ្នកស្រៀវឆ្អឹងខ្នង បះសក់ និង ស្រែកតាំងពីដើមរឿងដល់ចុងរឿង។ ហើយជាពិសេសរឿងនេះ ដកស្រងចេញពីខ្សែជីវិតពិត ដែលបានប្រាប់ ដោយអ្នកថតរូបនៅក្នុងគ្រួសារនោះផងដែរ ។

“កូនក្រមុំមរណៈ” និយាយពី Nastya ជាស្រីវ័យក្មេងម្នាក់ ដែលធ្វើដំណើរជាមួយស្វាមីថ្មីថ្មោង ទៅកាន់ផ្ទះគ្រួសាររបស់ប្តីនាង។ នៅពេលនាងទៅដល់ ទើបនាងដឹងថា ការដែលទៅលេងនោះជាកំហុសដ៏ធ្ងន់។ នាងបានជួបនឹងមនុស្សចម្លែកជុំវិញខ្លួន ចាប់ផ្តើមឃើញអ្វីប្លែកៗ ដ៏គួរឱ្យខ្លាច ហើយគ្រួសារប្តីនាងរៀបចំពិធីមង្គលការបែបប្រពៃណី ដ៏អាថ៌កំបាំងមួយ។ ប៉ុន្តែមានរឿងរ៉ាវ ដែលអាថ៌កំបាំងជាងការរៀបចំពិធីនោះទៅទៀត។ តើនាងអាចនៅរស់ដល់ថ្ងៃបន្ទាប់ទេ?

តោះ! មកទទួលបទពិសោធន៍ខ្សែភាយន្តរុស្ស៉ីថ្មី តាមរយៈភាពយន្ត “The Bride” ដែលកំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ រឿងនេះផងដែរមិនអនុញ្ញាតអ្នកអាយុក្រោម ១៥ ឆ្នាំចូលទស្សនានោះទេ ព្រោះតែមានឈុតឆាកគួរឱ្យខ្លាច និងពញ្ញាក់អារម្មណ៍។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]