ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​២៥ មេ​សា បុរស​ញៀន​ថ្នាំ​ម្នាក់ បាន​ធ្វើ​អត្តឃាត​ដោយ​ចង.ក​នៅ​ក្រោម​ជណ្តើរ​​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ ។

ជុំវិញ​ការ​ចងក​សម្លាប់​ខ្លួន​នេះ ឪពុក​ម្តាយ​បុរស​នោះ​បាន​រៀបរាប់​ថា កូន​របស់​គាត់​ញៀន​ថ្នាំ​ជា​ច្រើន​ឆ្នាំ​ហើយ​រហូត​មាន​សតិ​មិន​ប្រក្រតី បើ​ទោះជា​គាត់​ខំ​អប់រំ​ប្រៀនប្រដៅ​យ៉ាងណា​ក្តី ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គាត់​បាន​យក​ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ​ខេត្ត​បន្ទាយ​មានជ័យ​ចំនួន​២​ដង និង​ចុង​ក្រោយ​បាន​យក​ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ​ក្រុងព្រះសីហនុ តែ​ខាង​មណ្ឌល​លែង​ទទួល ព្រោះ​អាការ​ញៀន​​ថ្នាំ​មាន​សភាព​ធ្ងន់ធ្ងរ​ទៅ​ហើយ ។

កូនប្រុស​គាត់​ដែល​បាន​ធ្វើ​អត្តឃាត​នោះឈ្មោះ យិ​ល ខេ​ង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ពុំ​ទាន់​មាន​ប្រពន្ធ​កូន​នោះ​ទេ ។ នៅ​ថ្ងៃ​កើត​ហេតុវេលា​ម៉ោង​៥​ភ្លឺ កូន​គាត់​ដេក​ក្នុង​បន្ទប់ ឯ​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ចុះ​មក​រៀបចំ​អីវ៉ាន់​លក់​នៅ​ជាន់​ផ្ទាល់​ដី ដោយដើរចុះឡើង​រៀប​មិនដឹង​នោះទេ ។ រហូត​ដល់​ម៉ោង​៦​ព្រឹក​ទើប​ប្រទះ​ឃើញ​កូន​ចង.ក​នៅ​ក្រោម​ជណ្តើរ​ជាមួយ​ខ្សែភ្លើង ។ ឃើញ​ដូច​នោះ គាត់​បាន​ស្ទុះ​ទៅ​កាត់​ខ្សែភ្លើង ក្នុង​បំណង​ជួយ​សង្គ្រោះ តែ​ហួសពេល​ទៅ​ហើយ ។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ខេត្ត​ព្រះ​សីហ​នុ នា​ពេល​បច្ចុប្បន្ន បើ​ទោះជា​ការ​បង្ក្រាប​គ្រឿងញៀន​មាន​ជា​ហូរហែ​យ៉ាងណា​ក្តី ក៏​គេ​សង្កេត​ឃើញ​ថា ករណី​គ្រឿងញៀន​ហាក់​ពុំ​មានការ​ថមថយ​ឡើយ ឯការ​ចរាចរ​ថ្នាំ​ញៀន​ទាំងនេះ​នៅ​តែ​មាន​ជា​ហូរហែ​នៅ​តាម​ចំណុច​គោលដៅ​មួយ​ចំនួន ។

ដោយឡែក​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​ពន្ធនាគារ​បាន​បង្ហើប​ឱ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ ចំនួន​អ្នក​ជាប់​ពន្ធនាគារ​បាន​កើនឡើង​រហូត​ជិត​៩០០​នាក់​ហើយ ខណៈ​ទំហំ​ពន្ធនាគារ​អាច​ផ្ទុក​អ្នក​ជាប់​ទោស​បាន​ត្រឹមតែ​៥០០​ទៅ​៦០០​នាក់​ប៉ុណ្ណោះ ហើយ​អ្នក​ជាប់​ទោស​​ទាំងនោះ​ភាគច្រើន​ពាក់ព័ន្ធ​បទល្មើស​សេព រក្សា​ទុក និង​ចែកចាយ​ថ្នាំ​ញៀន ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]