ភ្នំពេញ៖ ក្រោយបាត់មុខអស់រយៈពេលយូរ ដោយសារបញ្ហារបួស ពេលនេះ ខ្សែប្រយុទ្ធជើងចាស់ និងជាប្រធានក្រុមរបស់ក្លិប ណាហ្គាវើល កីឡាករ គួច សុកុម្ភៈ បានវិលចូលទីលានប្រកួតវិញហើយ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្នុងពានរង្វាន់បាល់ទាត់លីកកំពូលរបស់ប្រទេសកម្ពុជា ដែលជាជំនួបរវាងក្លឹបបឹងកេត និងណាហ្គាវើល ។

វត្តមាននៅលើទីលានប្រកួតរបស់ កីឡាករ គួច សុកុម្ភៈ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានក្តីរំភើបរីករាយផងដែរ ជាពិសេសខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាយើងមួយរូបគឺ ឃួន ឡាបូរ៉ាវី។

ខ្សែប្រយុទ្ធរបស់ក្លិបបឹងកេតរូបនេះ បានបង្ហាញពីអារម្មណ៍របស់ខ្លួននៅក្នុងបណ្តាញសង្គមឲ្យដឹងថា ខ្លួនពិតជារីករាយត្រេកអរណាស់ នៅពេលដែលបានជួប និងប្រកួតជាមួយ កីឡាករ គួច សុកុម្ភៈ ម្តងទៀតនៅលើទីលាន។

គួរឲ្យដឹងថា ឃួន ឡាបូរ៉ាវី គឺជាចំនែកមួយ ដែលបានជួយឲ្យ បឹងកេត យកឈ្នះ ណាហ្គាវើល ក្នុងលទ្ធផល ២-១ កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]