ថៃ៖ និយាយបានថា ស្អាត ឆ្លាត ហើយជាអ្នកមានលំដាប់មហាសេដ្ឋីថែមទៀតផង សម្រាប់តារាសម្តែងស្រីល្បីល្បាញ ប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៧ កញ្ញា Min Pechaya។

នៅក្នុងឋានៈជាកំពូលតារាស្រី ដែលមានកេរ្តិ៍ឈ្មោះល្បី និងជាតារាស្រីដ៏ស្រស់ស្អាតម្នាក់ហើយ Min Pechaya ក៏ជាកូនស្រីរបស់អ្នកជំនួញដ៏ធំប្រចាំប្រទេសផងដែរ ដែលឪពុករបស់នាងគឺជាម្ចាស់អាជីវកម្មអចលនទ្រព្យ ធ្វើគម្រោងសាងសង់ផ្ទះ ព្រមទាំងអ្នកចែកចាយផ្គត់ផ្គង់សម្ភារៈសំណង់ធំ ជាងគេទៅក្នុងខេត្ត Khon Kaen ទៀតផង។

ដូច្នេះហើយផ្ទះរបស់អ្នកជំនួញដ៏ធំប្រចាំប្រទេស ក៏មានការរចនាម៉ូតមិនអន់នោះដែរ គឺមានលំដាប់ជាផ្ទះមហាសេដ្ឋី។ 

ទាំងការរៀបចំតុបតែងនៅក្នុងផ្ទះ ក៏ដូចជាសួនច្បារនៅខាងក្រៅផ្ទះសុទ្ធតែមិនធម្មតា ពិតជាស្រស់ស្អាត និងធំស្កឹមស្កៃគួរឱ្យចង់រស់នៅខ្លាំងណាស់។

គួរឱ្យដឹងដែរថាផ្ទះដ៏ធំរបស់នាង Min Pechaya គឺពីរជាន់ ដែលត្រូវបានរចនាម៉ូតឡើងតាមបែបទំនើបទាន់សម័យទាំងក្នុង និងក្រៅជាពិសេស៕ 

តោះចង់ដឹងថាផ្ទះវីឡាដ៏ធំស្កឹមស្កៃ របស់នាង Min Pechaya ស្រស់ស្អាត និងធំព្រមទាំងទំនើបខ្លាំង ប៉ុណ្ណានោះ ទៅមើលជាមួយគ្នាដូចតទៅ៖ 

ការរចនាម៉ូតនៅក្នុងផ្ទះរបស់ Min Pechaya
បន្ទប់គេង
បន្ទប់ទទួលទានអាហារ
បន្ទប់អង្គុយលេង
រានហាល
អាងចិញ្ចឹមត្រី
សួនច្បាររៀបចំច្នៃឡើងដូចនៅប្រទេសអង់គ្លេស
សួនខាងមុខផ្ទះ
ផ្ទះរបស់ Min Pechaya នាពេលព្រលប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]