អេស្ប៉ាញ៖ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន! Cristiano Jr កូនប្រុសបង្កើតរបស់ Ronaldo ស៊ុតបាល់ Free Kick បញ្ចូលទីនៅក្នុងការប្រកួត បានយ៉ាងអស្ចារ្យមិនចាញ់ឪពុករបស់ខ្លួនប៉ុន្មានទេ សូម្បីតែចលនា និងបច្ចេកទេសនៃការស៊ុតក៏មិនខុសគ្នាដែរ ។

ឃ្លីបវីដេអូមួយនេះ ត្រូវបានបង្ហោះ និងថតផ្ទាល់ដោយកីឡាករ Cristiano Ronaldo កាលពីម្សិលមិញ ដែលបានបង្ហាញឲ្យឃើញថា កូនប្រុសរបស់ខ្លួនគឺ Cristiano Jr វ័យទើបតែ៦ឆ្នាំ បានបង្កើតឱកាសមួយ ដោយបានស៊ុតបាល់ Free Kick បញ្ចូលទីនៅក្នុងការប្រកួត ដែលស្ថិតក្នុងទីលានមួយ នៃប្រទេសអេស្ប៉ាញ។

ក្នុងនោះខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid បានសម្តែងនូវអារម្មណ៍ស្ងើចសរសើរ ដោយកីឡាកររូបនេះបានសរសេរនៅក្នុងបណ្តាញសង្គមរបស់ខ្លួនថា «ពិតជាមានមោទនភាពណាស់ចំពោះកូនប្រុសខ្ញុំ! ពិតជាគ្រាប់បាល់ដ៏ល្អមែន»

គួរបញ្ជាក់ផងដែរថា Cristiano Ronaldo នឹងមានភារកិច្ចដ៏ធំមួយនៅរាត្រីនេះជាមួយក្លិប Real Madrid ដែលនឹងត្រូវបើកកីឡដ្ឋាន Santiago Bernabeu ស្វាគមន៍ក្លិប Barcelona ក្នុងជំនួប El Calsico ជើងទី២ នៃរដូវកាលនេះ ៕

តោះ! កុំឲ្យខាតពេលយូរ មកទស្សនាគ្រាប់បាល់ Free Kick របស់កូនប្រុស Ronaldo ទាំងអស់គ្នា៖

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]