ភ្នំពេញ៖ ប្រិយមិត្ដ Khmerload ទាំងអស់គ្នាបានដឹងស្រាប់ហើយថា ភរិយារបស់កីឡាករ ឈិន ឈឿន គឺអ្នកនាង ប៉ូឡែន បានសម្រាលបានកូនស្រីដ៏ស្រស់ស្អាតម្នាក់ ដែលមានឈ្មោះ ឈឿន អ៊ីឡា កាលពីថៃ្ងទី៩ ខែមេសា កន្លងទៅ។

ទន្ទឹមនឹងនេះផងដែរ ក្រុមយុវជន និងបាល់ទាត់ ដែលជាក្រុមបង្កើតឡើងដោយខែ្សបម្រើស្លាបរបស់ក្រសួងការពារជាតិ ឈិន ឈឿន ក៏បានផលិតវីដេអូមួយ ដែលបង្ហាញនូវសកម្មភាពមួយចំនួនរបស់រូបគេ មើលថែភរិយាអំឡុងពេលមានផៃ្ទពោះ ក៏ដូចជាបង្ហាញនូវសកម្មភាពដទៃទៀត ដែលទាក់ទងទៅនឹង ការរៀបនឹងសម្រាលកូន និងពេលសម្រាលកូនហើយ។ 

ក្នុងសារនោះបានសរសេរថា «ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៧ គឺជាថ្ងៃពិសេសមួយសម្រាប់កំណើតកូនស្រីរបស់ខ្ញុំ "ឈឿន អ៊ីឡា" និងជាថ្ងៃបង្កើតឡើងនៃ "ក្រុមយុវជន និងបាល់ទាត់" ផងដែរ ។ សូមអោយកូនស្រីកើតមកមានតែផលល្អ អំពើល្អ ស្ម័គ្រចិត្ត និង សប្បុរសធម៍ សម្រាប់គ្រួសារនិងសង្គមជាតិគ្រប់ពេលវេលា ។ សូមអោយក្រុមការងារស្ម័គ្រចិត្ត និងសប្បុរសធម៍មួយនេះផ្សារភ្ជាប់នឹងដួងចិត្តរបស់កូនស្រីគ្រប់កាលៈទេសៈ និងជារៀងរហូត»។

ចង់ដឹងថាតើមានសកម្មភាពអ្វីខ្លះដែលបានកើតឡើង សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]