គ្រូវិទ្យាល័យឈ្មោះ Hooker អាយុ ៤១ ឆ្នាំ មានទំនាក់ទំនងស្នេហាជាមួយសិស្សស្រីរបស់ខ្លួនម្នាក់ ឈ្មោះ Powers  អាយុ ១៨ ឆ្នាំ ហើយចាកចោលប្រពន្ធ និង កូន ទៅរស់នៅជាមួយសិស្សស្រីក្មេងនោះ។

Hooker បានលាឈប់ពីការបង្រៀននៅវិទ្យាល័យ Modesto រដ្ឋ California  ដើម្បីរស់នៅចេញមុខជាមួយ  Powers ។ Powers  ក៏ឈប់ទៅសាលា ហើយ ចាកចោលផ្ទះ និង ឪពុកម្តាយ ទៅរួមរស់ជាមួយ អតីតគ្រូរបស់ខ្លួន។

លោក Hooker បានអះអាងថា គេទាំងពីរមានចិត្តទៅលើគ្នាតាមដំណើរសន្សឹមៗ ដោយចំណាយពេលលើគ្នា ក្រោយពីចេញពីសាលា និង តាមទូរស័ព្ទ និង ការផ្ញើរសារ។ Hooker និង Powers  ចាប់ផ្តើមស្គាល់គ្នាពេល Powers  មកចូលរៀននៅសាលា Modesto ។ Hooker អះអាងថា កាលនោះគេទាំងពីរមិនទាន់មាន ទំនាក់ទំនងស្នេហាទេ គ្រាន់តែជាទំនាក់ទំនងរវាងសិស្ស និង គ្រូ។

ម្តាយរបស់ Powers  មិនពេញចិត្តនឹងទំនាក់ទំនងរវាងគេទាំងពីរ ហើយបានប្ដឹង ប៉ូលីស ឱ្យស៊ើប ពីអំពើរបស់ Hooker ។ ម្តាយរបស់ Powers  បានប្រគល់ ៨០០០ សារ ដែល គូស្នេហ៍ខុសអាយុទាំងពីរបានសាសងគ្នា និង ការសន្ទនាទូរស័ព្ទ ដើម្បីរកភស្ដុតាងថា Hooker ប្រើវិធីល្បួង Powers  នៅពេល Powers  មិនទាន់គ្រប់អាយុ។

Hooker ក៏មានកូនស្រីម្នាក់អាយុ ១៧ ឆ្នាំដែលជាសិស្សនៅសាលា Modesto  នោះដែរ។ កូនស្រីនោះមិនដឹងថា នឹងត្រូវប្រឈមមុខជាមួយនឹងមិត្តភ័ក្តិយ៉ាងណាទេ ពេលដែលគេរាល់គ្នាដឹងពីទំនាក់ទំនងស្នេហា មិនប្រក្រតី រវាងឪពុកនាង និង មិត្តរួមសាលារបស់នាង។

រូប Hooker និង Powers  

ប្រែសម្រួលដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]