ចិន៖ វីដេអូឃ្លីបដ៏គួរឲ្យរន្ធត់មួយ កំពុងតែទទួលរងការរិះគន់ពីអ្នកនិយមលេងអ៊ីនធើណែតមួយចំនួន  ដោយសារការខ្វះភាពប្រុងប្រយ័ត្នខ្លាំង បណ្តាលឲ្យរងគ្រោះដល់ក្មេងតូចម្នាក់។

ហេតុការណ៍នេះ បានកើតឡើងកាលពីចុងសប្តាហ៍មុន ស្ថិតក្នុងទីក្រុង Jinjiang ខេត្ត Fujian ប្រទេសចិន។ នេះបើយោងតាមប្រភពសារព័ត៌មាន សៀងហៃ បានចុះផ្សាយ។

តាមរយៈរូបភាពក្នុងវីដេអូឃ្លីប ពីកាម៉េរាសុវត្ថិភាព ដំបូងឡើយគេឃើញ កុមារារងគ្រោះអាយុ២ឆ្នាំ ដើរលេងតេសតាសតែម្នាក់ឯង នៅចិញ្ចើមផ្លូវមុខផ្ទះរបស់ខ្លួន។ ក្រោយមកស្រាប់តែលេចមុខបុរសម្នាក់  ដើរនិយាយទូរស័ព្ទសំដៅទៅកាន់រថយន្ត ដោយមិនបានចាប់អារម្មណ៍មើលអ្វីៗ ដែលជុំវិញខ្លួនឡើយ។

បន្ទាប់ពីបុរសនោះចូលក្នុងឡានរបស់ខ្លួនដើម្បីបើកចេញ គាត់នៅតែបន្តនិយាយទូរស័ព្ទមិនឈប់  ស្របពេលដែលកុមារារងគ្រោះ ក៏បានដើរទៅពាំងចំពីមុខឡានដែរ ទើបជាហេតុបណ្តាលឲ្យមានការបើកកិនពីលើក្មេង ចូលក្រោមឡានតែម្តង។ ភ្លាមៗ បុរសបើករថយន្ត បានដឹងថាមានអ្វីដែលបានកើតឡើង ទើបប្រញាប់ចុះពីលើឡាន ស្ទុះទៅលើកកុមារារងគ្រោះ។

ក្រោយកើតហេតុ យោងតាមការឲ្យដឹងពីមន្រ្តីប៉ូលិស កុមារារងគ្រោះ ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ   និងសំណាងល្អ ពុំបានទទួលរងគ្រោះថ្នាក់ ធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតឡើយ។

ទោះបីជាយ៉ាងណា ព័ត៌មាននេះជាសារក្រើនរំលឹកមួយ ដល់អ្នកបើកយានជំនិះត្រូវយកចិត្តទុកដាក់ក្នុងការបើកបរ និងពិនិត្យឲ្យបានសព្វជ្រុងជ្រោយមុនចេញដំណើរ ចៀសវាងជួបគ្រោះថ្នាក់ដោយចៃដន្យណាមួយកើតឡើង ដូចករណីខាងលើនេះ៕

ទស្សនាវីដេអូខាងក្រោម៖ 

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]