អេស្ប៉ាញ៖ ការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌ UEFA Champions League វគ្គ៨ក្រុមចុងក្រោយរវាងក្រុម Real Madrid ទល់នឹងក្រុម Bayern Munich បានបញ្ចប់ក្នុងលទ្ធផល ៤-២ ដែលសរុបទាំងពីរជើង ៦-៣។

ការប្រកួតនៅទឹកដី Santiago Bernabeu ក្នុងតង់ទីមួយ គឺគ្មានគ្រាប់បាល់បានកើតឡើងនោះទេ ប៉ុន្តែក្រុមទាំងពីរបានសម្រុកគ្នាយ៉ាងខ្លាំង។ ចូលដល់តង់ទីពីរ ក្រុមភ្ញៀវព្យាយាមវាយសម្រុកដល់នាទីទី៥៣ក្រុម Bayern Munich ទទួលបានបាល់ពិន័យ១១ម៉ែត្រដោយសារកីឡាករ Casemiro បង្ករកំហុសលើកីឡាករ Arjen Robben។

ខ្សែប្រយុទ្ធ Lewandowski ជាអ្នកស៊ុតបាល់ពិន័យ១១ម៉ែត្រ ជួយ Bayernនាំមុខ ១-០។

នៅនាទីទី៧៦ខ្សែបម្រើ Casemiro បានលើកបាល់ចូលតំបន់គ្រោះថ្នាក់យ៉ាងល្អអោយ Cristiano Ronaldo តែតបញ្ចូលទីបានសម្រេច ខណៈនាំមុខបានត្រឹមមួយនាទីក្រុមអធិរាជស បានបង្ករកំហុសធ្វើអោយចូលទីខ្លួនឯងនាំឲ្យ Bayern Munich នាំមុខសារជាថ្មី ២-១ វិញ។

លទ្ធផលបែបនេះ បានធ្វើឲ្យមានការថែមម៉ោង ១៥នាទី ២ដង (Extra Time)។ នៅក្នុងម៉ោងបន្ថែម១៥នាទីដំបូង Cristiano Ronaldo ស៊ុតជើងឆ្វេងមួយគ្រាប់នៅនាទី១០៥ ធើ្វឲ្យក្រុមម្ចាស់ផ្ទះនាំមុខសាជាថ្មីម្ដងទៀត។ ចូលដល់ម៉ោងបន្ថែម ១៥នាទី តង់ទីពីរ Cristiano Ronaldo និង Marco Asensio រកបានម្នាក់មួយគ្រាប់ទៀត ជួយអោយ Real Madrid យកឈ្នះក្រុម Bayern Munich ក្នុងលទ្ធផល ៤-២ ដែលសរុបទាំង២ជើង គឺ ៦-៣ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាបន្ដ៕

ចំនែកឯការប្រកួត ១គូទៀត គឺក្រុម Leicester City ត្រូវហាលអាវត្រឹមវគ្គ៨ក្រុមចុងក្រោយនេះ ក្រោយស្មើ At.Madrid យប់មិញ តែសរុបលទ្ធផលទាំង២ជើង គឺ Leicester City ១-២ At.Madrid ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]