ភ្នំពេញ៖ នៅក្នុងឆ្នាំថ្មីនេះ តារាចម្រៀងថ្មី គឺលោក ប៊ីម៉ូ ពិតជាមានសន្ទុះនៃការគាំទ្រខ្លាំងមែនទែន ដោយសារតែបទ “ចាក់ទឹកដូង”  ដែលលោកចាប់ដៃគូច្រៀងជាមួយតារាចម្រៀងកញ្ញា យូរី។ 

ស្របជាមួយគ្នានោះដែរ ចាប់តាំងពីបទ “ចាក់ទឹកដូង” ចេញមិនទាន់បានប៉ុន្មានផង គេសង្កេតឃើញថា បងប្អូនមួយចំនួនបានធ្វើការរិះគន់ផងដែរ  ដោយលើកឡើងថា សាច់ភ្លេងនៅក្នុងបទនេះ គឺយកលំនាំតាមសាច់ភ្លេងរបស់ថៃ ដែលបានបង្កើតឡើងដោយក្រុម ZO2  ទើបជាហេតុនាំឲ្យអ្នកស្តាប់មួយចំនួនមានការសន្មត់ថា បទចម្រៀងមួយបទនេះ ជាបទចម្លង  និងមិនមែនជាស្នាដៃនិពន្ធថ្មីទៅវិញ។

ក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួនបានគិតវិជ្ជមានផងដែរថា លោក ប៊ីម៉ូ គ្រាន់តែយកសាច់ភ្លេងរបស់គេមួយភាគតូចតែប៉ុណ្ណោះ។  ដូច្នេះគួរជួយលើកតម្កើង និងមិនគួររិះគន់ជាន់ពន្លិចនោះទេ។ 

នៅពេលការរិះគន់ចេះតែកើតមានឡើង លោក ប៊ីម៉ូ ដែលជាអ្នកច្រៀងក្នុងបទនេះដែរនោះ ក៏បានចេញមុខ ដើម្បីបកស្រាយចម្ងល់របស់បងប្អូនអ្នកស្តាប់ផងដែរ។ លោកបានប្រើប្រាស់គណនីបណ្តាញសង្គមរបស់លោកសរសេរថា “អាល់ប៊ុមភ្លេងទាំងអស់ គឺសម្រាប់លក់  ហើយគេទិញវាដើម្បីយកទៅផលិតចម្រៀង”។ 

លោកបានបន្ថែមទៀតថា “តើអ្នកមានឃើញឈ្មោះរបស់ពួកគេ (Credit) ដែរទេ? ពួកយើងក៏មានអាជ្ញាប័ណ្ណរួចហើយដែរ”

គួរបញ្ជាក់ដែរថា តាមពិតទៅនៅចុងបញ្ចប់នៃវីដេអូបទចម្រៀង «ចាក់ទឹកដូង» ពិតជាមានបង្ហាញថា Composer នៃបទនេះ គឺ J-Pok និង ZO2 មែន។  ដូច្នេះយើងមិនអាចសន្មត់ថា លោក ប៊ីម៉ូ និង កញ្ញា យូរី ចម្លងភ្លេងបរទេសដោយខុសច្បាប់នោះទេ។ ទោះជាយ៉ាងណា មកដល់ពេលនេះបទ «ចាក់ទឹកដូង» ទទួលបានការចុចទស្សនាច្រើនជាង ៨.៨ លានដងឯណោះបើគិតត្រឹម Channel មួយនៅលើយូធូបប៉ុណ្ណោះ៕

សូមទស្សនារូបភាព និងវីដេអូរបស់សាច់ភ្លេងដើមពីក្រុមZO2 និងភ្លេងក្នុងបទ «ចាក់ទឹកដូង» របស់ប៊ីម៉ូ និងយូរី ទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]