បរទេស៖ សារព័ត៌មានដ៏ល្បីមួយឈ្មោះថា Fox Sports បានចុះផ្សាយឲ្យដឹងថា លីកកំពូលកម្ពុជា គឺជាលីកដែលពុំសូវមានលក្ខណៈប្រកួតប្រជែងគ្នាឡើយ នៅបណ្ដាលីកផ្សេងៗក្នុងតំបន់អាសីុអាគ្នេយ៍ ។

បើយោងតាមការវិភាគដែលព័ត៌មានបានចុះផ្សាយនោះបានសម្គាល់ថា លីកកំពូលកម្ពុជា មានចំនូន ២៨.៥% ច្រើនជាងគេ បើធៀបទៅនឹងលីកផ្សេងៗនៅអាស៊ីអាគ្នេយ៍ ដែលនេះមានន័យថា ជាទិន្នន័យដ៏ខ្ពស់មួយ ក្នុងចំណោមលីកផ្សេងៗ ដែលមិនមានលក្ខណៈប្រកួតប្រជែង ។ ក្នុងនោះផងដែរ ការប្រកួតខ្លះក្នុងលីកកំពូលកម្ពុជា ដែលមានឈ្មោះថា Metfone Cambodia League ក៏មានភាពស្រពិចស្រពិលមួយចំនួន ជុំវិញការប្រកួតខ្លះផងដែរ។ 

បន្ថែមពីនេះទៀត ការប្រកួតចំនួន៣៨ប្រកួត ក្នុងចំណោមការប្រកួតទាំង១៣២ ក្នុងឆ្នាំ២០១៥ និងការប្រកួត ២៥ប្រកួត ក្នុងចំណោមការប្រកួតទាំង៨៩ ក្នុងឆ្នាំ២០១៦ គឺសុទ្ធតែមានការស៊ុតបញ្ចូលទីយ៉ាងហោច ៣គ្រាប់ ក្នុង១ប្រកួត ដូច្នេះហើយទើបសារព័ត៌មានមួយនេះ វាយតម្លៃថា លីកកំពូលកម្ពុជា គឺជាលីកដែលពុំសូវមានលក្ខណៈប្រកួតប្រជែង បើធៀបទៅនឹងលីកដ៏ទៃទៀតក្នុងតំបន់អាសីុអាគ្នេយ៍។ 

ជាលទ្ធផលលីកកំពូលកម្ពុជា ដែលជាលីកធំជាងគេក្នុងស្រុក គឺជាលីកដែលមិនសូវមានលក្ខណៈប្រកួតប្រជែងគួរឲ្យជក់ចិត្ដនោះទេ៕

ទិន្នន័យ និងព័ត៌មានដែលចេញផ្សាយដោយសារព័ត៌មាន Fox Sport

ប្រភព៖ Fox sports

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]