សម្រាប់ធាតុផ្សំនៃរបបអាហារដំឡូងឈ្វានេះ ដូចដែលអ្នកអាចសន្និដ្ឋានបាន គឺយើងផ្ដោតសំខាន់បំផុត ទៅលើការប្រើប្រាស់ដំឡូង។ របបអាហារនេះ មានការរួមបញ្ចូលជាមួយទឹកដោះគោជូ មានជាតិខ្លាញ់កម្រិតទាបផងដែរ។ ឥឡូវនេះ រឿងទាំងអស់ដែលអ្នកត្រូវធ្វើ អ្នកគ្រាន់តែធ្វើតាមការណែនាំយ៉ាងសាមញ្ញទាំងនេះ៖ 

របបអាហារនេះ អ្នកអាចធ្វើបានតែ៣ថ្ងៃទេ ហើយអាចធ្វើបាន ២ដងក្នុងមួយខែ។ ដំឡូងនោះ គួរស្ងោរឬចំហុយទើបល្អសម្រាប់សុខភាព។ ប្រសិនបើអាំងឬចៀនធ្វើឲ្យដំឡូងមានជាតិខ្លាញ់ច្រើនពិបាកក្នុងការរំលាយអាហារ ប៉ះពាល់ដល់ដំណើរការសម្រកទម្ងន់របស់អ្នក។

អាហារនេះមានផ្ទុកអង់ហ្សីមច្រើន និងប្រភេទអាហារដែលជួយប្រព័ន្ធរំលាយអាហារបានល្អបំផុត ហើយសម្បូរជាតិកាល់ស្យូមល្អសម្រាប់ឆ្អឹងទៀតផង។ ដូច្នេះ ចំនួនកាឡូរីក្នុងដំឡូងឈ្វាតិចខ្លាំងណាស់ ដែលជាអាហារល្អបំផុតសម្រាប់អ្នកមានបំណងចង់ស្រកទម្ងន់។

ប៉ុន្តែដើម្បីការពារទម្ងន់កើនឡើងមិនប្រមាណ អ្នកគួរកាត់បន្ថយថាមពលដែលថែមចូល តែធានាថាមានសារជាតិគ្រប់គ្រាន់។ ហេតុនេះគួរកាត់បន្ថយបាយខ្លះៗ ហើយបន្ថែមអាហារដែលសម្បូរប្រូតេអ៊ីន ញ៉ាំបន្លែនិងផ្លែឈើបន្ថែម ដើម្បីមានរបបអាហារល្អបំផុត។

ថ្ងៃទី១

អាហារពេលព្រឹក៖ បរិភោគដំឡូងឆ្អិន ១មើមគ្មានជាតិអំបិល​ ជាមួយនឹងទឹកដោះគោយ៉ាអួ ១កែវ។

អាហារថ្ងៃត្រង់៖ បរិភោគដំឡូងឆ្អិន ២មើមគ្មានជាតិអំបិល ជាមួយនឹងទឹកដោះគោយ៉ាអួ ១កែវ។

អាហារពេលល្ងាច៖ បរិភោគទឹកដោះគោយ៉ាអួ ២កែវ។

ថ្ងៃទី ២

អាហារពេលព្រឹក៖ ទឹកដោះគោយ៉ាអួ ១កែវ។

អាហារថ្ងៃត្រង់៖ បរិភោគដំឡូងឆ្អិន ២មើមគ្មានជាតិអំបិល ជាមួយនឹងទឹកដោះគោយ៉ាអួ ១កែវ។

អាហារពេលល្ងាច៖ បរិភោគដំឡូងឆ្អិន ១មើមគ្មានជាតិអំបិល ជាមួយនឹងទឹកដោះគោយ៉ាអួ ១កែវ។

ថ្ងៃទី ៣

អាហារពេលព្រឹក៖ បរិភោគដំឡូងឆ្អិន ១មើមដោយគ្មានជាតិអំបិល។

អាហារថ្ងៃត្រង់៖ បរិភោគដំឡូងឆ្អិន ១មើមគ្មានជាតិអំបិល ជាមួយនឹងទឹកដោះគោយ៉ាអួ ១កែវ។

អាហារពេលល្ងាច៖ ទឹកដោះគោយ៉ាអួ ១កែវ។

បរិភោគត្រឹមត្រូវទៀងទាត់តាមខាងលើនេះ រយៈពេល៣ថ្ងៃអ្នកនឹងទទួលបានលទ្ធផលគាប់ចិត្តជាមិនខាន។

ទន្ទឹមនឹងនោះផងដែរ លោកអ្នកអាចរួមផ្សំនឹងការប្រើប្រាស់ផលិតផលអាហារបំប៉ន Green Coffee Bean ដើម្បីជំនួយការសម្រកទម្ងន់បានឆាប់រហ័សបំផុត។ Green Coffee Bean ជួយ​ឲ្យ​រាង​កាយ​បញ្ចេញ​កម្ដៅ​ដោយ​ខ្លួន​ឯង ​→ ​បង្កើន​ដំ​ណើរ​ការ​ផ្លាស់ប្ដូរសារ​ជាតិ​ → បង្កើន​សមត្ថភាព​ដុត​រំ​លាយ​ជាតិ​ខ្លាញ់ (តាម​របៀប​បង្ការ​ភាព​ស្រូប​យក​ជាតិ​ខ្លាញ់​ គ្រប់​គ្រង​កំ​រិត​កាឡូរី)។ Green Coffee Bean​ បានចម្រាញ់ពីធម្មជាតិ ១០០% ជួយឲ្យអ្នកមានរូបរាងស្រស់ស្អាត ទាក់ទាញនិងមានទំនុកចិត្តជាងមុន៕

សូមចូលទៅកាន់គេហទំព័រ http://angkorbeauty.com ឬ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទទាំង 3ខ្សែ : 088 2424 888 , 098 242 888 ,011808189 និងអាស័យដ្ធាន ផ្ទះលេខ 13គ, ផ្លូវលេខ 271, ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]