អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានបន្តក្តីសង្ឃឹមរបស់ខ្លួនដើម្បីប្រជែងយកចំណាត់ថ្នាក់ Top4 ក្រោយពីបានបំបាក់ក្រុមភ្ញៀវ និងជាក្រុមកំពូលតារាង Chelsea ក្នុងលទ្ធផល ២-០ នៃពានរង្វាន់លីកកំពូលអង់គ្លេស English Premier League ។

ក្លិបបិសាចក្រហម ក្រោមការដឹកនាំដោយគ្រូបង្វឹក លោក Jose Mourinho ធ្វើបានយ៉ាងល្អកាលពីយប់មិញ ស្របពេលដែលក្រុមភ្ញៀវ តោខៀវ Chelsea គ្មានឱកាសសូម្បីតែស៊ុតចំទិសដៅគូប្រកួត។ 

២គ្រាប់របស់ Man Utd ធ្វើឡើងនៅក្នុងតង់ទី១ នាទី៧ ដោយខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford ។ ចំនែកគ្រាប់ទីពីរវិញ កើតឡើងនៅដើមតង់ទី២ ដោយខ្សែបម្រើ Ander Herrera នៅនាទី៤៩ ធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួត Chelsea ចាញ់ក្រុមម្ចាស់ផ្ទះ Manchester United ២-០ ។

បើទោះជាទទួលលទ្ធផលបរាជ័យយ៉ាងណាក៏ដោយ Chelsea នៅតែបន្តឈរលើកំពូលតារាងចំណាត់ថ្នាក់ដដែល ដោយដាច់ពិន្ទុក្រុមលេខពីរ Tottenham ចំនួន៤ពិន្ទុ។ ចំនែកឯ Man Utd វិញ ឈរនៅលេខ៥ ក្នុងតារាងចំណាត់ថ្នាក់ ដោយនៅសល់២ប្រកួតទៀតក្នុងដៃ៕  

ទស្សនាវីដេអូ Highlight៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]