ភ្នំពេញ៖ “Fast And Furious 8” ត្រូវបានទស្សនិកជនរាប់លាននាក់ ជុំវិញពិភពលោក គាំទ្រយ៉ាងខ្លាំង តាំងពីវគ្គមុនៗមកម្ល៉េះ ហើយនិងមានឈុតពិសេសៗ ជាងមុនទៀតសម្រាប់វគ្គថ្មីនេះ។

នៅពេលដែល Dom និង Letty កំពុងតែរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខនោះ  Brian និង Mia ក៏រស់នៅបែកពីក្រុមរបស់ពួកគេដែរ ហើយសមាជិកក្រុមដទៃទៀត ក៏រស់នៅបែបជីវិតសាមញ្ញដូចគ្នាដែរ។ ប៉ុន្តែនៅពេលដែលមានមនុស្សស្រីអាថ៍កំបាំងម្នាក់ បង្ហាញខ្លួនហើយឆបោក Dom អោយប្រពឹ្រត្តឧក្រិដកម្មដ៏ធំមួយ និងក្បត់មនុស្សដែលនៅជុំវិញខ្លួនគាត់ ក្រុមរបស់គាត់ក៏ប្រឈម ជាមួយនិងការប្រកួតប្រជែងមួយដែលមិនធ្លាប់មានពីមុនមក។

តួអង្គចាស់ៗ ដែលជា Idol របស់ទស្សនិកជន រួមទាំងតួអង្គថ្មីៗ បូករួមទាំងបេសកកម្មដ៏លំបាក នឹងធ្វើឲ្យអ្នកទស្សនាស្ញប់ស្ញែងជាមិនខាន។

ចង់ដឹងថាញាក់សាច់ហើយមានឈុតឆាកប្រណាំងឡានឡូយយ៉ាងណានោះ កុំភ្លេចមកទស្សនាទាំងអស់គ្នា ដែលមានចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយ ជាប្រភេទ 3D & 4Dx។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]