អាមេរិក៖ ថ្មីៗកន្លងទៅនេះ បណ្តាអ្នកលេងបណ្តាញសង្គមកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះអ្នកអានព័ត៌មានស្រីម្នាក់ ដែលគេស្គាល់ឈ្មោះថា Natasha Exelby ។ នាងបានសាងកំហុសឆ្គងមួយ នៅពេលដែលនាងកំពុងថតផ្សាយផ្ទាល់កម្មវិធីព័ត៌មានលើកញ្ចក់ទូរទស្សន៍។

ហេតុការណ៍មួយនេះ បានធ្វើឲ្យអ្នកដែលបានទស្សនាហើយ ទប់សំណើចមិនបាន ក៏ព្រោះតែសកម្មភាពដែលនាងព្យាយាមធ្វើដូចជាគ្មានអ្វីកើតឡើងយ៉ាងអ៊ីចឹង។

តាមរយៈវីដេអូ គេអាចមើលដឹងថា នាង Exelby កំពុងតែផ្ចង់អារម្មណ៍ក្នុងការបង្វិលប៉ិចរបស់នាង និងដាក់អារម្មណ៍ចូលមនោសញ្ចេតនាយ៉ាងខ្លាំង មិនដឹងថាគិតដល់ណាខ្លះទេ។ បន្ទាប់មក ទើបនាងភ្ញាក់ដឹងខ្លួនថា ខាងបច្ចេកទេសត្រលប់មកចាប់យករូបរបស់នាងវិញ ទើបធ្វើឲ្យនាងមានប្រតិកម្មបែបនេះទៅ។

ភ្លាមៗនាងក៏ប្រហែលជាហួសចិត្តនឹងខ្លួនឯងដែរ ទើបបានជានាងទម្លាក់ប៉ិចចុះយ៉ាងលឿន  រៀបឬកតាមតួនាទីរបស់នាងវិញ​ ហើយនិយាយថា “ឥឡូវនេះ យើងទៅទស្សនាព័ត៌មានកីឡាជាមួយអ្នកនាង Meredith Sheehan”៕

ចង់ដឹងថា ប្រតិកម្មរបស់អ្នកអានព័ត៌មានរូបនេះ ពិតជាគួរឲ្យអស់សំណើចយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]