ស្រ្តីម្នាក់បានកំណត់ថវិការ ក្នុងកម្រិតសន្សំសំចៃមួយ ដោយមិនប្រើប្រាស់ក្រដាសអនាម័យ ក្រោយពេលបន្ទោរបង់រួច និងមិនជួលគេបោកសម្លៀកបំពាក់ អស់រយះពេលច្រើនឆ្នាំ។

ស្រ្តីម្នាក់នេះមានឈ្មោះថា Kay រស់នៅក្នុងក្រុង New York បានប្រាប់សារព័ត៍មានថា នាងមិនយល់ទេថាហេតុអ្វីបានជាមនុស្ស គ្រប់គ្នាចំណាយលុយទិញទៅលើក្រដាស អនាម័យ ដែលជាវត្ថុប្រើហើយបោះចោលបែបនេះទៅវិញ។ សម្រាប់នាង គឺនាងយល់ថាការប្រើប្រាស់ក្រដាសអនាម័យបែបនេះ គឺវាជាការខ្ជះខ្ជាយ។ នាងបន្តថា ជំនួសឲ្យការប្រើក្រដាសអនាម័យ គឺនាងប្រើទឹក រួមជាមួយសាប៊ូដុសលាងនៅក្រោយពេលនាងបត់ជើងតូច ឬបន្ទោរបង់រួច ដោយការដុសលាងហើយ ទើបជូតឲ្យស្ងួតនឹងកន្សែង។

Kay បានបញ្ជាក់បន្ថែមថា មិនត្រឹមតែនាង មិនប្រើក្រដាសក្រោយពេលចូលបន្ទប់ទឹក ដើម្បីសន្សំលុយទេ នាងថែមទាំងមិនជួលគេបោកសម្លៀកបំពាក់ អស់រយះពេលជាច្រើនឆ្នាំទៀតផង គឺនាងបោកដោយខ្លួនឯងគ្រប់ពេលងូតទឹក ហើយការសន្សំពីសម្លៀកបំពាក់នេះ គឺនាងអាចសន្សំបាន 6$ ក្នុងមួយខែ។

សូមប្រិយមិត្តមើលរូប និងវីដេអូខាងក្រោម៖

SKT

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]