កាលពីថ្ងៃចន្ទ័កន្លងមកនេះ មានរថយន្តដឹកអ្នកដំណើរមួយគ្រឿង បានផ្ទុះ និងលេបត្របាក់ដោយអណ្តាតភ្លើងយ៉ាង សន្ធោសន្ធៅ ព្រមទាំងបានសម្លាប់អ្នកដំណើរអស់ ៦នាក់  និងរបួសជាច្រើននាក់ នៅទីក្រុង Bijing។

រថយន្តដឹកអ្នកដំណើរ និងទេសចរណ៍មួយគ្រឿងនេះ បានផ្ទុះឆេះ នូវអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ដែលធ្វើឲ្យអ្នកដំណើរ ៦ នាក់ស្លាប់បាត់បង់ជីវិត ក្នុងនោះមាន ម្នាក់ជាជនជាតិចិន និង ប្រាំនាក់ទៀតជាជនជាតិអាឡឺម៉ង់។ តាមសាក្សីបានបញ្ជាក់ថា រថយន្តនេះ បានបុកជាមួយនឹងជញ្ជាំងផ្លូវមួយទំហឹង រួចក៏បណ្តាលឲ្យផ្ទុះ និងឆេះតែម្តង។ អ្នកដំណើរក្នុងនោះសរុបមាន ១៩ នាក់ ដែលមានភ្ងៀវទេសចរណ៍ជាជនជាតិ អាឡឺម៉ង់ , អ្នកដឹកនាំ ជនជាតិចិនម្នាក់ និងអ្នកបើកឡានជនជាតិចិនម្នាក់។ ក្រោយពេលផ្ទុះរថយន្តនេះ គ្មាននរណាម្នាក់ដឹងថាគួរធ្វើអ្វីក្រៅពីរត់ចេញរៀងៗខ្លួននោះទេ។

ទោះជាយ៉ាងណា នៅពេលនេះអ្នករបួសទាំងអស់ កំពុងសម្រាកក្នុងមន្ទីរពេទ្យ ហើយប្រធានស្ថានទូត អាឡឺម៉ង់ ក៏នឹងជួបជាមួយប្រធានស្ថានទូត ចិន ដើម្បីធ្វើការដោះស្រាយលើរឿងនេះបន្ត។

សូមប្រិយមិត្តមើលវីដេអូខាងក្រោម៖

SKT

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]