បាត់ដំបងៈ កម្លាំងនគរបាល ស្រុកថ្មគោល ធ្វើការឃាត់ខ្លួន ក្មេងស្ទាវ៤នាក់ ពីបទហិង្សា ដោយចេតនាកាលពីវេលាម៉ោង៦ និង២០នាទី ល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ នៅចំណុចក្រុមទី៧ ភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល នាំយកមក សាកសួរនៅអធិការស្រុក រួចកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យទាំង៤នាក់ ទៅស្នងការខេត្តដើម្បីចាត់ការតាមច្បាប់។

មន្រ្តីនគរបាលស្រុកថ្មគោល បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួន មាន៖ ទី១ឈ្មោះ ជៀន តួ ភេទប្រុសអាយុ២០ឆ្នាំមានទីលំនៅភូមិ ក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ទី២ឈ្មោះវ៉ន សាវុធ ភេទប្រុសអាយុ ២៥ឆ្នាំ ទី៣ឈ្មោះ វ៉ន សាវីត ភេទប្រុសអាយុ១៨ឆ្នាំ ទី៤ឈ្មោះ ឈឺត ពេជ្រ ភេទប្រុសអាយុ១៨ឆ្នាំ មានទី លំនៅភូមិ ជ្រោយម្ទេស ឃុំតាម៉ឺនស្រុកថ្មគោល។ ចំណែកជនរងគ្រោះចក ណា ភេទប្រុសអាយុ ២១ឆ្នាំ មានទីលំនៅភូមិពពាលខែឃុំអូរតាគីស្រុកថ្មគោល។

មន្រ្តីនគរបាលបានបន្តថា មុនពេលកើតហេតុកាលពីព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ ជនរងគ្រោះបានមកពី បោះបាយបិណ្ឌ បានដើរមករករឿង បក្ខពួកជនសង្ស័យមុន។

លុះដល់ល្ងាចថ្ងៃដដែលជនរងគ្រោះ បាននាំបក្ខពួកមកវ៉ៃបក្ខពួកខ្លួន រហូតដល់វ៉ៃគ្នា ទៅវិញទៅមក បក្ខពួក ជនសង្ស័យបានយកដែក ឆាបមកចាក់ជនរងគ្រោះបណ្តាល ឲ្យរបួស រួចនាំគ្នារត់បាត់ តែម្តាយក្មេកជនរងគ្រោះ បានប្តឹងមកសមត្ថកិច្ចទាន់ពេល ភ្លាមៗនោះ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន បក្ខពួកជនសង្ស័យបាន ជាបន្ត បន្ទាប់នាំ យក មកសាកសួរនៅអធិការស្រុក។

ជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពថាបក្ខខ្លួន ពិតជាបានវ៉ៃ ទៅលើជនរងគ្រោះ ពិតប្រាកដមែន តែបក្ខពួកជនរងគ្រោះបានមករករឿងពួកខ្លួនមុន ហើយបងថ្លៃនិង ម្តាយ ក្មេកមានគ្នា៤នាក់បានមកព្រួតដៃវ៉ៃ ខ្លួនដែរ តែសមត្ថកិច្ចមិនបានចាប់ទេ គឺ ចាប់តែពួកខ្លួន៤នាក់ ប៉ុណ្ណោះ។

បច្ចុប្បន្នកម្លាំងជំនាញនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទាំង៤នាក់ មកស្នងការខេត្ត ដើម្បីចាត់ការ បន្តតាមច្បាប់៕

ដោយ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]