ធ្លាប់គិតទេថា ប្រសិនបើអ្នកអាចលួចចូល ទៅក្នុងខួរក្បាលរបស់អ្នកដទៃបានអ្នកនឹងធ្វើអ្វី? ហើយគិតយ៉ាងម៉េច ប្រសិនបើអ្នកអាចតភ្ជាប់ខួរក្បាលគេគ្រប់ គ្នាឲ្យគិតគំនិតតែមួយ? 

រឿង MindGamers នឹងបង្ហាញនូវវិទ្យាសាស្រ្តទាំងអស់នេះ ជាមួយបច្ចេកទេសដ៏ថ្មីស្រឡាង ដែលក្រុមសិស្សពូកែវ័យក្មេងមួយក្រុម បានរកឃើញអ្វីមួយសំខាន់ដល់វិទ្យាសាស្ត្រ គឺបណ្តាញកោសិកាខួរក្បាលអត់ខ្សែ ដែលភ្ជាប់តាមរយៈកុំព្យូទ័រគណនា ហើយអាចភ្ជាប់គំនិតមនុស្សម្នាក់ៗឲ្យនៅជាមួយគ្នា។ ពួកគេដឹងថា ទ្រឹស្តីគណនាអាចប្រើសម្រាប់បញ្ជូនជំហានសកម្មភាពពីខួរក្បាលមួយ ទៅខួរក្បាលមួយទៀត ដែលជាម៉ាស៊ីនបញ្ជាជំហានសកម្មភាពមនុស្សដំបូង។ ពួកគេបានចែករំលែកបច្ចេកវិទ្យានោះដោយសេរី ដោយជឿថាវាជាជំហានដំបូង ដើម្បីឆ្លងទៅសេរីភាព ដែលសមភាព និងដោយភាពវ័យឆ្លាតថ្មីមួយ។ តែភ្លាមនោះ ពួកគេរកឃើញថា ពួកគេក៏ជាចំណែកពិសោធន៍ដែលធំ ហើយអាក្រក់ខ្លាំង ដូចកម្លាំងងងឹតរួមគ្នា មកគម្រាមកំហែងដើម្បីផ្តួល់បច្ចេកវិទ្យាខ្លួនឯង ឲ្យចូលក្នុងការគ្រប់គ្រងដ៏ធំមួយ។ 

រឿង "MindGamers" នាំភាពរន្ធត់បែបផ្លូវចិត្ត ទៅកម្រិតបន្ទាប់ ជាមួយការនិទានដ៏ធំទូលាយ និងការវាយតប់ដ៏ជក់ចិត្ត ដិតអារម្មណ៏ដែលចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយ តែសូមបញ្ជាក់ សំរាប់អ្នកអាយុក្រោម ១៨ឆ្នាំមិនតម្រូវអោយចូលទស្សនាទេ ព្រោះតែមានឈុតឆាកវាយប្រហារហឹង្សាខ្លាំង។

ទស្សនា Trailer នៅខាងក្រោមនេះ៖

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]