អេស្ប៉ាញ៖ ខែ្សប្រយុទ្ធរបស់ក្លឹប Atletico Madrid កីឡាករ Antoine Griezmann បានចេញមកបញ្ជាក់យ៉ាងច្បាស់ជុំវិញបញ្ហាអំពីអនាគតរបស់ខ្លួន ដែលលើកនេះកីឡាករជម្រើសជាតិបារាំង បានលើកឡើងថា រូបគេនឹងនៅក្លឹប Atletico Madrid ជាបន្ដ ពោលគឺមិនចាកចេញទៅក្លឹបណាឡើយនៅរដូវកាលក្រោយនេះ។ 

ជ័យលាភីកីឡាករល្អជាងគេក្នុងព្រឹត្ដិការណ៍ Euro កាលពីឆ្នាំមុន បានជាប់ទាក់ទងខ្លាំង ពីការផ្លាស់ទៅកាន់ក្លឹបធំៗនៅរដូវកាលក្រោយ ជាពិសេសគឺជាប់ទាក់ទងនឹងការផ្ទេរទៅកាន់ក្លឹបបិសាចក្រហម Manchester United ប៉ុន្ដែពេលនេះ ត្រូវបានអ្នករាយការណ៍ថា កីឡាកររូបនេះ សម្រេចមិនចាកចេញទៅណាឡើយ ដោយនឹងលេងនៅក្លិប Atletico Madrid ជាបន្ដ។

និយាយទៅកាន់សារព័ត៌មាន Telefoot កីឡាករវ័យ២៦ឆ្នាំរូបនេះ បានរៀបរាប់ថា៖ «អនាគតរបស់ខ្ញុំ? ខ្ញុំគិតពីការលេងនៅលើទីលានតែប៉ុណ្ណោះ។ ខ្ញុំសប្បាយចិត្ដនៅ Atletico Madrid ហើយគ្មានអ្វីដែលអាចផ្លាស់ប្ដូរឡើយ»។  

ទោះយ៉ាងណាក៏ដោយបើតាមការឲ្យដឹងរបស់សារព័ត៌មាននានាលើពិភពលោក បានចុះផ្សាយថា លោក Simeone ដែលជាគ្រូបង្វឹករបស់ក្លឹប Atletico Madrid គឺជាហេតុផលដ៏សំខាន់ដែលធើ្វឲ្យ Greizmann បន្ដនៅក្លឹប ខណៈកាលពីខែមុន លោកបានបញ្ចេញនៅខ្លឹមសាររបស់ Griezmann ដែលនិយាយទៅកាន់រូបលោកថា៖ «បើអ្នកនៅ ខ្ញុំក៏នៅដែរ»។ 

អ្នកចាត់ការដែលជួយឲ្យក្លឹបមានមូលដ្ឋានក្នុងទីក្រុង Madrid ឡើងវគ្គផ្ដាច់ព្រ័ត្រ Champions League ២ដង ក្នុងរយះពេល៣ឆ្នាំនោះ បានបញ្ជាក់ថា ក្លឹបក៏បានបើកទ្វាឲ្យ Griezmann ដើម្បីផ្លាស់ទៅកាន់ក្លឹបណាដែលគេចង់ទៅផងដែរ ដូច្នេះអ្វីៗអាចនឹងកើតឡើងបានដែរ នៅពេលអនាគត៕ 

ប្រភព៖ 101 Great Goals

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ខ្សែការពារក្រុមជម្រើសជាតិ រស់ សំអឿន សោកស្តាយ និងសុំទោសអ្នកគាំទ្រ បន្ទាប់ពី...

មីយ៉ាន់ម៉ា៖ ជើងឯកលីកកំពូលកម្ពុជារដូវកាលមុន ក្លឹបបឹងកេតអង្គរ បានទទួលទ្ធផលត្រឹម ១-១ ទល់នឹងក្រុមម្ចាស់ផ្ទះ Magwe FC របស់មីយ៉ាន់ម៉ា នៃការប្រកួតទី៤ ក្នុងពូលF វគ្គសន្សំពិន្ទុពានរង្វាន់ AFC Cup កាលពីម្សិលមិញ។

គ្រាប់បាល់ទី១ ធ្វើឡើងដោយខែ្សប្រយុទ្ធ ឃួន ឡាប៉ូរ៉ាវី ក្នុងនាទី៦១ បន្ទាប់ពីតង់ទីមួយ ក្រុមទាំងពីរ គ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា។

ក្រោយពីបឹងកេតនាំមុខបានត្រឹមមួយនាទី ពោលគឺក្នុងនាទី៦២ ក្រុមម្ចាស់ផ្ទះ ក៏បានតាមស្មើវិញដោយកីឡាករ Sekou Sylla ។

ដោយឡែក ខែ្សការពារ រស់ សំអឿន របស់បឹងកេតវិញ ដែលជានិច្ចកាល លេងនៅតំបន់ការពារស្ដាំ បានមានឱកាសដ៏ល្អមួយនៅក្នុងការស៊ុតបញ្ចូលទីឲ្យក្រុមភ្ញៀវរកបានជ័យជំនះទៅហើយនៅនាទី៦៣ បន្ទាប់ពីការបញ្ចូលបាល់យ៉ាងស្អាតពីប្រធានក្រុម ប៉ូរ៉ាវី ប៉ុន្តែបែរជាធើ្វមិនបានសម្រេចទៅវិញ ដោយស៊ុតទៅខាងស្ដាំ បុកនឹងខែ្សការពាររបស់ក្រុម Megwe ខ្ទាតចេញទៅខាងក្រៅ។

រស់ សំអឿន មានការសោកស្ដាយយ៉ាងខ្លាំង បន្ទាប់ពីធើ្វមិនបានសម្រេច ព្រោះបើសិនជាអាចស៊ុតចូលនោះ កីឡាកររូបនេះ នឹងជួយឲ្យក្រុមជើងឯកលីគកំពូលកម្ពុជា រកបាន៣ពិន្ទុ ដ៏មានសារៈសំខាន់ ក្នុងការការប្រកួតមួយនេះផងដែរ។

រស់ សំអឿន បាននិយាយទាំងសោកស្តាយថា៖ «ខ្ញុំពិតជាសុំទោសក្នុងការធើ្វមិនបានសម្រេច បន្ទាប់ពីការបោះបាល់យ៉ាងស្អាតពី ឃួន ឡាប៉ូរ៉ាវី។ ការស៊ុតរបស់ខ្ញុំ បានប៉ះនឹងជើងរបស់កីឡាករក្រុម Magwe FC ហើយខ្ទាតចេញទៅក្រៅ»។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]