វៀតណាម៖ ក្នុងនាមជាតារាល្បីៗ តែងត្រូវបានមហាជន ចាប់អារម្មណ៍ និងតាមដានខ្លាំងបំផុត រាល់ពេលឡើងលើឆាកម្តងៗ មិនថាសកម្មភាព ឬការនិយាយនោះទេ ដូច្នេះហើយ ទើបមុនពេលសម្តែង តារាៗ ប្រយ័ត្នខ្លួនជានិច្ច ខ្លាចជួបបញ្ហា និងរឿងអាក្រក់ នៅពេលពួកគេសម្តែង។

កាលពីថ្មីៗនេះ តារាចម្រៀងស្រីវ័យក្មេង រូបស្រស់ នាង Hoang Thuy Linh ត្រូវស្ពឹកមុខយ៉ាងខ្លាំង នៅពេលនាងបានឡើងច្រៀង និងរាំ ស្រាប់តែខោដ៏សែនរឹបរបស់នាង បានរហែកចំពីមុខ បណ្តាលឲ្យឃើញ ខោក្នុងរបស់នាងកណ្តាលវាលតែម្តង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រាន់តែហេតុការណ៍នោះ បានកើតឡើងភ្លាម ក៏មានគេចេញមកជួយនាងយ៉ាងប្រញាប់ ដោយយកអាវក្រៅរបស់នាង បិទបាំងបណ្តោះអាសន្នសិន ព្រោះពេលនោះ នាងទើបតែសម្តែងបានពាក់កណ្តាលតែប៉ុណ្ណោះ មិនអាចឈប់កណ្តាលទីបាននោះទេ។

ប៉ុន្តែទោះបីជាមានរឿងបែបនោះក៏ដោយ ក៏គេសង្កេតឃើញថា ទឹកមុខតារាស្រី Hoang Thuy Linh នៅតែញញឹម និងសម្តែងបានយ៉ាងល្អ រហូតទាល់តែចប់ ដែលចំណុចនេះ បានធ្វើឲ្យអ្នកគាំទ្រ មានការសរសើរនាងមិនដាច់ពីមាត់។

ក្នុងនោះដែរ នាងក៏បានប្រាប់ដែរថា បញ្ហាទាំងនេះ គឺបណ្តាលមកពី ម៉ូតសម្លៀកបំពាក់របស់នាងតឹងពេក ទើបធ្វើឲ្យរហែកយ៉ាងដូច្នេះ។ ប៉ុន្តែមិនថាយ៉ាងណា នាង ក៏សុំទោសទៅកាន់អ្នកគាំទ្រផងដែរ នូវរឿងហេតុមិននឹកស្មានដល់នេះ ហើយនាងក៏សង្ឃឹមថា ទស្សនិកជន នឹងយល់ ហើយបង្ហោះរូបភាពស្អាតៗរបស់នាងបានហើយ កុំបង្ហោះរូបទាំងនោះ ព្រោះថាគ្មានអ្នកណាចង់កើតបញ្ហាអាក្រក់បែបនេះទេ៕

ពេលដំបូង
ខោរឹបរបស់នាង បានរហែក
នៅពេលនោះ មានគេចេញមករៀបចំឲ្យនាង ដោយដោះអាវក្រៅ មកបិទបាំងត្រង់កន្លែងនោះ
ទោះជាមានរឿងអាក្រក់បានកើតឡើង ក៏នាងនៅតែច្រៀងទាល់តែចប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]