អង់គ្លេស៖ ក្រុមជើងឯក Premier League ឆ្នាំចាស់ Leicester City ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Shakespeare ឃើញថាទម្រង់លេងហាក់បីដូចជាល្អឡើងវិញគួរឲ្យកត់សម្គាល់ ក្រោយបណ្ដេញអ្នកចាត់ការ Claudio Ranieri កាលពីឆ្នាំមុនចេញពីតំណែង។

គ្រូបង្វឹកថ្មី លោក Shakespeare ដឹកនាំក្រុមមួយនេះរកជ័យជំនះ បាន៥ប្រកួតជាប់គ្នា ក្នុងលីគកំពូលអង់គ្លេស នឹង៦ប្រកួតជាប់គ្នា គ្រប់កម្មវិធី ខណៈដែលយប់មិញ ក្រុមដែលមានរហ័ស្សនាមថា កញ្ជ្រោងខៀវ ក៏អាចរកជ័យជំនះទល់នឹងក្រុមឆ្មាខ្មៅ Sunderland ផងដែរ។ 

ការប្រកួតកាលពីយប់មិញនេះរវាងក្រុមម្ចាស់ផ្ទះ Leicester City រវាងក្រុម Sunderland ក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទី៣០ បានបញ្ចប់ទៅដោយលទ្ធផលក្រុមម្ចាស់ផ្ទះអាចយកឈ្នះ ២-០។

២គ្រាប់ របស់ក្រុមការពារតំណែងជើង រកបានដោយការតែតបញ្ចូលទីដោយកីឡាករ Islam Slimani ក្នុងនាទី៦៩ ស្របពេលដែលគ្រាប់ទី២ រកបានដោយខែ្សប្រយុទ្ធជម្រើសជាតិអង់គ្លេស Jamie Vardy ដោយការទាត់ជើងឆ្វេងយ៉ាងស្អាត ក្នុងនាទី៧៨ ធើ្វឲ្យចប់ការប្រកួត Leicester City យកឈ្នះ Sunderland ២-០ ។ 

ជ័យជំនះនេះ បានធ្វើឲ្យ Leicester ហក់ឡើងទៅកាន់ពាក់កណ្ដាលតារាង ពោលគឺចំណាត់ថ្នាក់លេខ១០ ខណៈកាលពី ៦សប្ដាហ៍មុន ក្រុមមួយនេះបានធ្លាក់ដល់ចំណាត់ថ្នាក់ដែលត្រូវគេកាត់ចោល៕

ខាងក្រោមនេះជាកំណត់ត្រារបស់គ្រូបង្វឹកថ្មីរបស់ Leicester City៖

ប្រភព៖ The Sun

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ អីយ៉ាស់! Floyd ទិញរថយន្ត Mercedes តម្លៃជិត៤ម៉ឺនដុល្លារ ជាកាដូខួបកំណើតកូនប្រុសអាយុ១៦ឆ្នាំ

អាមេរិក៖ សារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ថា អតីតកីឡាករប្រដាល់លំដាប់ថ្នាក់ពិភពលោក មិនដែលស្គាល់ពាក្យថាចាញ់ Floyd Mayweatherកាលពីពេលថ្មីៗនេះ បានទិញរថយន្ត Mercedes មួយគ្រឿង ជាកាដូខួបកំណើតកូនប្រុសវ័យ១៦ឆ្នាំ របស់ខ្លួន។

បើទោះបីជា Floyd បានចាកចេញពីសង្វៀនប្រដាល់ ប៉ុន្តែអតីតម្ចាស់ជើងឯកពិភពលោក ប្រាំទម្ងន់ ដ៏ល្បីឈ្មោះរូបនេះនៅតែបន្តរស់នៅក្នុងភាពជាអ្នកមានស្តុកស្តម្ភដដែល ដោយបានចំណាយប្រាក់ជិត ៤ម៉ឺនដុល្លារ ទិញរថយន្ត Mercedes C-Class Coupe ឲ្យទៅកូនប្រុសរបស់លោក ឈ្មោះ Zion ។

ប្រភពព័ត៌មានបានឲ្យដឹងថា ចំនួនប្រាក់ប៉ុណ្ណឹងចាយមិនរមាស់ដៃ Floyd ផង ដោយសារតែលោក ធ្លាប់អះអាងថា លោករកបានប្រមាណជិត ៨០០លានដុល្លារអាមេរិក ក្នុងរយៈពេល១៩ឆ្នាំ នៃអាជីពជាកីឡាករប្រដាល់របស់លោក ខណៈលោកធ្លាប់ផ្តួលគូប្រកួត ដែលជាជើងខ្លាំងក្នុងជំនាន់របស់លោកជាច្រើននាក់។

ប្រភពបន្តថា វាក៏មិនមែនជាលើកដំបូងឡើយ ដែលបុរសវ័យ៤០ឆ្នាំរូបនេះ បានចំណាយលុយខ្ជះខ្ជាយទៅលើកាដូ សម្រាប់កូនៗរបស់គាត់នោះ។ ដោយកាលពីឆ្នាំមុន លោក Floyd ក៏ធ្លាប់បានទិញរថយន្ត Mercedes តម្លៃជាង ៣៧ ០០០ដុល្លារ ជាកាដូខួបកំណើត វ័យ១៦ឆ្នាំ របស់កូនប្រុសលោក ឈ្មោះ Koraun ផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]