យោងទៅតាមគេហទំព័រ New York Daily News កាលពីម្សិលមិញនេះ មានក្មេងស្រីអាយុ១៩ឆ្នាំ នៅ Indore ប្រទេសឥណ្ឌា ក្រោយពីបានបរិភោគអារហាររួច នាងមានអារម្មណ៍ចំលែក ថាមានរបស់អ្វីមួយក្នុងពោះរបស់នាង។

ក្មេងស្រីនេះបានទៅមន្ទីពេទ្យ Maharaja Yeshwantroa នៅ Indore កាលពីខែមុនដើម្បីពិគ្រោះជាមួយគ្រូពេទ្យ ពីបញ្ហារបស់នាង គឺនាងមិនអាចញាំ និងផឹកច្រើនថ្ងៃហើយ។ ក្រោយពីធ្វើការពិនិត្យរួច លោកវិជ្ជបណ្ឌិត រកឃើញដំុសក់ដែលមានទំងន់ ប្រហែល 4ផោន នៅចន្លោះក្រពះនឹង ពោះវៀនតូចរបស់នាង។

នៅក្នុងថ្នាក់រៀន នាងមានទំលាប់អាក្រក់ គឺចូលចិត្តញាំុសក់ហើយនិងដីស ទាំងពីរនេះបញ្ចូលគ្នាក៏ក្លាយទៅជា ដំុសក់ក្នុងពោះនាង។

កាលពីឆ្នាំ ២០០៧ ក៏មានករណីនេះកើតឡើងចំពោះក្មេងម្នាក់ ដែលមានដំុសក់ទំងន់ដល់ទៅ ១០ផោន។

 

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]