ក្រពើមួយក្បាលដែលធំ និងមានទំងន់ធ្ងន់បំផុត ត្រូវបានគេចាប់បានកាលពីពេលថ្មីៗនេះ ដោយក្រុមអ្នកប្រមាញ់ក្រពើរមួយក្រុម។

ក្រពើរមួយក្បាលដែលគេចាប់បាននេះ ត្រូវបានក្រុមអ្នកប្រមាញ់បញ្ជាក់ថា មានទំងន់ដល់ទៅ 697.5 pounds = 316.380 678 08 kilogram ដែលធ្ងន់ជាងក្រពើរធ្លាប់ចាប់បានពីមុនៗ។ ក្រុមអ្នកប្រមាញ់ទាំង បួននាក់បានបន្ថែមថា ដំបូងឡើយ ពួកគេបានធ្វើដំណើរក្នុងសមុទ្រ ហើយរំពេចនោះស្រាប់តែ មានអ្វីម្យ៉ាងបុកទូករបស់គេស្ទើតែក្រឡាប់។ ក្រោយពេលពួកគេដឹងថា នោះជាសត្វក្រពើរគេ ក៏បានចាប់វា ប៉ុន្តែវាមានការលំបាកយ៉ាងខ្លាំង ដោយសារតែក្រពើរនោះធំ ហើយវាបានខាំដាច់ខ្សែរទំពក់សម្រាប់ទាក់ទៀតផង។ ដោយសារតែក្រុមអ្នកប្រមាញ់នេះមានជំនាញ ទើបចាប់សត្វក្រពើរនេះបាន តែវាបានស្លាប់ពេលលើកដល់គោក។

គួរបញ្ជាក់ថា កាលពីមុន គេធ្លាប់ចាប់បានសត្វក្រពើរធំៗ បែបនេះដែរ តែក្រពើរមួយនេះ ជាក្រពើរដែលធំ និងធ្ងន់ជាងគេបំផុត។

SKT

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]