រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​ដោយ​រថយន្ត​បុក​រះ​ម៉ូតូ​២​គ្រឿង​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ខាងលិច​មន្ទីរពេទ្យ​ចោម​ចៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​បណ្តាល​ឱ្យ​បុរស​ម្នាក់​ត្រូវ​រថយន្ត​បុក និង​កិន​អូស​តាម​រថយន្ត​ប្រមាណ​មួយ​គីឡូម៉ែត្រ​ស្លាប់​ភ្លាម​ៗ​យ៉ាង​អ​ណោ​ច​អ​ធ័​ម​នៅ​នឹង​កន្លែង រីឯ​ប្រពន្ធ​បាន​រង​របួស​យ៉ាងដំណំ ចំណែក​បុរស​ផ្សេង​ម្នាក់​ទៀត​រង​របួសធ្ងន់ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​នឹង​កន្លែង​មានឈ្មោះ សុខ ភា​រ័ក អាយុ​៣៥​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​អូរ​ឌឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​តាសក់ ឃុំ​កំពង់អំពិល ស្រុក​រំដួល​ខេត្តស្វាយរៀង ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ សុខ ហី​ម អាយុ​២៨​ឆ្នាំ ជាក​ម្មការ​នី​រោងចក្រ ស្នាក់​នៅ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ភូមិ​ចំ​រះ ឃុំ​គោក​ចក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ។ ចំណែក​បុរស​ម្នាក់​ទៀត​ដែល​រង​របួសធ្ងន់​មានឈ្មោះ យ៉ា​ន យ៉ា អាយុ​៣៥​ឆ្នាំ ជា​កម្មករ ស្នាក់​នៅ​ឃុំ​ព្រែក​រការ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ប្រភព​ព័ត៌មាន​បាន​ប្រាប់​ថា មុន​កើតហេតុ​ប្តី​ប្រពន្ធ​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ចំណុច​ខាងលើ​ស្រាប់ តែ​មាន​រថយន្ត​បង្ក​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-5691 បើកបរ​បញ្ច្រាស់ទិស​គ្នា បាន​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​និង​ស្ត្រី​ជា​ប្រពន្ធ​អង្គុយ​ខាងក្រោយ​ខ្ទាត​ចេញ​ទៅ​ម្ខាង​រង​របួស​យ៉ាងដំណំ ចំណែក​ប្តី​ជា​អ្នក​បើក​ម៉ូតូ​បុក​អូស​ជាប់​រថយន្ត​ប្រមាណ​មួយ​គីឡូម៉ែត្រ​ទើប​ខ្ទាត​ចេញពី​រថយន្ត​បែកក្បាល​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ។

ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា ក្រោយ​ពីរ​បូត​មនុស្ស​ចេញពី​រថយន្ត​ហើយ​រថយន្ត​បង្ក​នៅ​តែ​ព្យាយាម​បើករ​ត់ទៅ​មុខ​ទៀត​រហូត​ទៅ​បុក​បុរស​ម្នាក់​ទៀត​ដែល​កំពុង​ជិះ​ម៉ូតូ​ម៉ាក​ស្មាស ពណ៌​ខ្មៅ បាន​បុក​ពីក្រោយ​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ម៉ូតូ​ខ្ទេច​មួយ​កំណាត់​ខាងក្រោយ ហើយ​រថយន្ត​បង្ក​នៅ​តែ​ព្យាយាម​បើក​រត់​រហូត​ដល់​មុខ​ផ្សារ​ជម្ពូ​វ័​ន្ត​ទើប​អ្នក​បើករថយន្ត​ចុះ​ពីលើ​រថយន្ត​រត់គេច​ខ្លួន​បាត់​ធ្វើ​ឲ្យ​អ្នក​ឃើញ​ហេតុការណ៍​បាន​នាំ​គ្នា​បញ្ចេញ​កំហឹង​ទៅ​លើ​រថយន្ត​បង្ក​ខូចខាត​ស្ទើរ​ទាំងស្រុង ។

ក្រោយ​កើតហេតុ​សព​បាន​ប្រគល់​ឱ្យ​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ដោយឡែក​រថយន្ត​បង្ក និង​ម៉ូតូ​ចំនួន​២​គ្រឿង​ត្រូវ​បាន​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ចុះ​វាស់វែង និង​យក​ទៅ​រក្សា​ទុក​រង​ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​ពេល​ក្រោយ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ រថយន្ដសង្គ្រោះបន្ទាន់​ បើកបញ្ច្រាសទិស បុកម៉ូតូ១គ្រឿង បណ្ដាលឲ្យជនរងគ្រោះ៣នាក់ស្លាប់ភ្លាម នៅស្រុកបាធាយ

(កំពង់ចាម)៖ ខណៈមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង មានរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង បានបើកបញ្ច្រាសទិស បុកម៉ូតូចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្ស៣នាក់ ជាកម្មករលើកស្រូវ​ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើង នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ ​លើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចផ្លូវកែងកាច់ចូលផ្សារផ្អាវ ស្ថិតក្នុងភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

សមត្ថកិច្ចមូលដ្ឋាន ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តសង្គ្រោះបន្ទាន់ពណ៌ស លាយក្រហម បើកក្នុងទិសដៅបញ្ច្រាស់ទិសគ្នា តាមបណ្ដោយផ្លូវជាតិលេខ៧ ដោយសារតែផ្លូវម្ខាងទៀតកំពុងតែជួសជុលផ្លូវ ទើបតម្រូវឲ្យរថយន្ដទាំងអស់បើកបញ្ច្រាស លុះដល់ចំណុចកើតហេតុ បានទៅបុកម៉ុតូ១គ្រឿង​ពេញទំហឹង បណ្ដាលឲ្យមនុស្សម្នាក់ ត្រូវបោកផ្ទប់លើឡានពេទ្យ និង២នាក់ទៀត ខ្ទាតផ្លោងទៅផ្លូវម្ខាងទៀត ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម។

បើតាមសមត្ថកិច្ច ជនរងគ្រោះដែលស្លាប់ទាំង៣នាក់នេះ ជាកម្មករលើកស្រូវ មានទីលំនៅ​ភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]