ភពផែនដីយើងនេះ គឺជាផ្ទះ របស់មនុស្សគ្រប់ៗរូប។ ជាក់ស្តែង វាជាកាតព្វកិច្ចរបស់មនុស្សយើង ក្នុងការស្រលាញ់ និងថែទាំ ធនធានធម្មជាតិរបស់ពិភពលោក តាមដែលអាចធ្វើទៅបាន។ ថ្វីត្បិតតែ ស្តាប់ទៅហាក់ដូចជាពិបាក ពីព្រោះ ការកាប់បំផ្លាញព្រៃឈើនៅតែជា បញ្ហាប្រឈមដ៏ធំរបស់ពិភពលោក។

ហេតុនេះ យើងសង្ឃឹមថា រូបភាពខាងក្រោមនេះ នឹងអាចផ្លាស់ប្តូរផ្នត់គំនិតបំផ្លាញព្រៃឈើ រួចងាកមកកែប្រែពិភពលោកឲ្យកាន់តែមានភាពប្រសើរឡើង ទាំងអស់គ្នា ៖ 

ប្រភព៖ Bright Side

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

រូបភាពដែលបង្ហាញអំពី ការផ្លាស់ប្តូរយ៉ាងខ្លាំង សឹងមិនគួរឲ្យជឿ ១៧កន្លែងរបស់ពិភពលោក ដោយអង្គការ NASA

ប្រសិនបើអ្នក ធ្វើការប្រៀបធៀប រូបថតបង្ហាញចេញពីគេហទំព័រ របស់អង្គការណាសា (NASA) ខាងក្រោម អ្នកពិតជាសង្កេតឃើញនូវភាពខុសគ្នា របស់ពិភពលោកយ៉ាងច្រើន រយៈពេលច្រើនឆ្នាំមកនេះ ដោយមានខ្លះល្អ ខ្លះអាក្រក់ផងដែរ។

ចង់ដឹងយ៉ាងណានោះ សូមតាមដានទាំងអស់គ្នា ខាងក្រោមនេះ!

១. តំបន់ Pedersen Glacier រដ្ឋ Alaska នៅរដូវក្តៅកាលពីឆ្នាំ ១៩១៧ និងឆ្នាំ ២០០៥

២. ទន្លេ Aral Sea ស្ថិតនៅកណ្តាលទ្វីបអាស៊ី កាលពីខែសីហាឆ្នាំ ២០០០ និងឆ្នាំ ២០១៤

៣. បឹង Oroville រដ្ឋកាលីហ្វញ៉ា កាលពីខែកក្កដា ឆ្នាំ ២០១០ និងខែសីហា ឆ្នាំ ២០១៦

៤. តំបន់ Carroll Glacier រដ្ឋ Alaska កាលពីខែសីហា ឆ្នាំ ១៩០៦ និងខែកញ្ញា ឆ្នាំ ២០០៣

៥. ទន្លេ Powell Lake រដ្ឋ Arizona និង Utah កាលពីខែមិនា ឆ្នាំ ១៩៩៩ និងខែឧសភា ឆ្នាំ ២០១៤

៦. តំបន់ Bear Glacier រដ្ឋ Alaska កាលពីខែកក្កដា ឆ្នាំ ១៩០៩ និងខែសីហា ឆ្នាំ ២០០៥

៧. ព្រៃក្នុងរដ្ឋ Rondonia ប្រទេស ប្រេស៊ីល កាលពីខែមិថុនា ឆ្នាំ ១៩៧៥ និងខែសីហា ឆ្នាំ ២០០៩

៨. តំបន់ McCarty Glacier រដ្ឋ Alaska កាលពីខែកក្កដា ឆ្នាំ ១៩០៩ និងខែសីហា ឆ្នាំ ២០០៤

៩. ទន្លេ Dasht River ប្រទេស ប៉ាគីស្ថាន កាលពីខែសីហា ឆ្នាំ ១៩៩៩ និងខែមិថុនា ឆ្នាំ ២០១១ ដែលមានការកើនឡើងកម្រិតទឹក សម្រាប់ជួយផ្គត់ផ្គង់មនុស្ស និងវិស័យកសិកម្មក្នុងស្រុកផងដែរ

១០. ភ្នំ Matterhorn លើជួរភ្នំ Alps តាមបណ្តាយព្រំដែន ប្រទេសស្វ៊ីស និងប្រទេសអ៊ីតាលី កាលពីខែសីហា ឆ្នាំ ១៩៦០ និងឆ្នាំ ២០០៥

១១. ព្រៃ Mabira ទីក្រុង Uganda កាលពីខែវិច្ឆិកា ឆ្នាំ ២០០១ និងខែមករា ឆ្នាំ ២០០៦

១២. តំបន់ Toboggan Glacier រដ្ឋ Alaska កាលពីខែមិថុនា ឆ្នាំ ១៩០៩ និងខែកញ្ញា ឆ្នាំ ២០០០

១៣. ទន្លេ Great Man-Made ប្រទេស លីប៊ី ខែមេសា ឆ្នាំ ១៩៨៧ និងឆ្នាំ ២០១០ ដោយមានការកើនឡើងនូវ ប្រព័ន្ធប្រលាយទឹក រីកលូតលាស់ជាច្រើន នៅវាលខ្សាច់ស្ងួតហួតហែងនោះ។

១៤. តំបន់ Qori Kalis Glacier ប្រទេស ប៉េរូ កាលពីខែកក្កដា ឆ្នាំ ១៩៧៨ និងឆ្នាំ ២០១១ 

១៥. បឹង Mar Chiquita ប្រទេស អាហ្សង់ទីន កាលពីខែកក្កដា ឆ្នាំ ១៩៩៨ និងខែកញ្ញា ឆ្នាំ ២០១១

១៦. តំបន់ Muir Glacier រដ្ឋ Alaska កាលពីខែសីហា ឆ្នាំ ១៩៤១ និងឆ្នាំ ២០០៤

១៧. តំបន់ព្រៃរបស់ ប្រទេសអ៊ុយរូហ្គាយ កាលពីខែមិនា ឆ្នាំ ១៩៧៥ និងខែកុម្ភៈ ឆ្នាំ ២០០៩ ដោយប្រទេសនេះ បានពង្រីកតំបន់ព្រៃបានពី ៤៥,០០០ ហិកតា រហូតដល់ ៩០០,០០០ ហិកតា ប៉ុន្តែវាបានធ្វើឲ្យប៉ះពាល់ដល់ដំណាំ និងជម្រកសត្វជាច្រើន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]