ភ្នំពេញ ៖ និស្សិតនៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ខណៈកំពុងអង្គុយជជែកលេង ជាមួយសង្សាររបស់ខ្លួន នៅលើបង់សួនច្បារ មុខវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនវត្ដភ្នំ តាម បណ្ដោយផ្លូវលេខ៤៧ ភូមិទី៨ សង្កាត់ស្រះ ចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង៨និង ២០នាទីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២ ស្រាប់តែមានក្មេងទំនើងចំនួន៥ បានមកក្បែរ ហើយធ្វើសកម្មភាពលួចកុំព្យូទ័រ នៅក្នុងកាបូបរបស់ជនរងគ្រោះ ដែលទុកក្បែរខ្លួន។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា ភ្លាមៗនោះជនរងគ្រោះឃើញទាន់ បានស្រែកឆោឡោ ហើយប្រជាពលរដ្ឋបាន ជួយដេញចាប់ បានក្មេងទំនើងម្នាក់ ហើយ វាយហើមមុខហើមមាត់ទៀត ទំរាំសមត្ថកិច្ចទៅដល់ ខណៈដែលក្មេងទំនើង៤នាក់ផ្សេងទៀត កំពុងរត់គេចខ្លួន។

បើតាមសមត្ថកិច្ចជនរងគ្រោះមានឈ្មោះ ឆន់ ចាន់ អាយុ២៣ឆ្នាំ ជានិស្សិតនៅ សាកលវិទ្យាល័យជាតិគ្រប់គ្រង ស្នាក់នៅផ្ទះជួលលេខ ១៧E0 ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រីឯជនសង្ស័យ ឈ្មោះគង់ ដារ៉ា អាយុ២៦ឆ្នាំ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ ។

សមត្ថកិច្ចទទួលជនសង្ស័យរូបនេះពី ឈ្មោះប៉ែន ចាន់រិទ្ធ អាយុ២៨ឆ្នាំ មុខរបរជា អ្នកលេងភ្លេង ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ដោយ៖ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]