ហ្វីលីពីន៖ ថ្មីៗនេះរូបភាពជាច្រើនសន្លឹក រវាងគូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា ក្នុងប្រទេសហ្វីលីពីន កំពុងតែក្លាយជាប្រធានបទក្តៅគគុកមួយ ពីសំណាក់អ្នកលេងអ៊ីនធើណែតជាច្រើន ទៅលើអាពាហ៍ពិពាហ៍របស់ពួកគេ។ នេះបើយោងតាម ប្រភពសារព័ត៌មាន Nextshark បានចុះផ្សាយ។

អ្នករចនាម៉ូតដ៏ល្បីឈ្មោះ លោក Fracis Libiran ទីបំផុតបានសម្រេចចិត្ត រៀបចំពិធីមង្គលការដ៏អស្ចារ្យមួយ កាលពីចុងសប្តាហ៍មុននេះ ជាមួយនឹងដៃគូស្នេហារបស់គាត់ ជាអ្នកជំនួញម្នាក់ គឺលោក Christian Mark Jacobs ក្រោយពីស្រលាញ់គ្នាយ៉ាងស្អិតរមួត អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

ប្រភពបានឲ្យដឹងថា អាពាហ៍ពិពាហ៍គូស្នេហ៍ ដ៏ស្រស់សង្ហាមួយគូនេះ ត្រូវបានរៀបចំធ្វើឡើងនៅរមណីយដ្ឋាន Lind Resort កោះ Boracay ប្រទេសហ្វីលីពីន។ រូបភាពជាសន្លឹករបស់ពួកគេ ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម ជាពិសេសនៅលើ Instagram តែម្តង ខណៈមានអ្នកមួយចំនួន បានចូលរួមសាទរ ទៅលើក្តីស្នេហ៍ដ៏ស្ម័គ្រស្មោះរបស់ពួកគេផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងក្តី ក៏មានអ្នកមួយចំនួនទៀត បានធ្វើការរិះគន់ស្តីបន្ទោស ទៅលើអាពិពាហ៍ពិពាហ៍ ស្រលាញ់ភេទដូចគ្នារបស់ពួកគេទាំងពីរផងដែរ។

ក្នុងនោះអ្នកនិយមលេងអ៊ីនធើណែតមួយចំនួន បានបញ្ចេញមតិថា «សូមចងចាំថា ព្រះជាម្ចាស់បង្កើតឲ្យបុរស គូជាមួយនឹងស្រ្តីតែប៉ុណ្ណោះ។ តែនេះពួកគេទាំងពីរ កំពុងតែប្រឆាំងជាមួយនឹង ព្រះជាម្ចាស់ហើយ!» ។ រីឯអ្នកខ្លះទៀត បានលើកឡើងដែរថា «នេះមិនមែនជាស្នេហាឡើយ! នេះគេហៅថាស្រលាញ់ភេទដូចគ្នា!»

ប៉ុន្តែទោះបីជាយ៉ាងណាក្តី គូស្នេហ៍មួយគូនេះ មិនខឹងឬស្អប់ទៅលើពាក្យរិះគន់នានា ដែលអ្នកលេងអ៊ីនធើណែត បានវាយប្រហារទៅលើពួកគេឡើយ។ លើសពីនេះ ពួកគេទាំងពីរថែមទាំងមានគម្រោង នឹងទៅរៀបការជាថ្មីម្តងទៀត នៅទឹកដីសហរដ្ឋអាមេរិក ដើម្បីទទួលបាននីត្យានុកូលភាព (ភាពត្រឹមត្រូវតាមផ្លូវច្បាប់) សម្រាប់ជីវិតស្នេហា របស់ពួកគេផងដែរ ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

អីយ៉ាស់! ធ្លាប់តែឃើញតារាម៉ូដែលស៊ិចស៊ី Jessie Vard ស្លៀកឈុតថតរូបបែបប៊ីគីនី ឥលូវស្លៀកពាក់ឈុតបែបប្រពៃណីថៃ ម្តងទៅមើល ថាតើស្រស់ស្អាតកម្រិតណា៎!

ថៃ៖ តារាម៉ូដែលស្រីសាច់.សខ្ចី ដូចបណ្តូលចេក Jessie Vard កូនកាត់ថៃ-អៀរឡង់ វ័យ១៧ឆ្នាំ ចូលចិត្តថតរូបបែបស៊ិចស៊ី បង្ហាញពីដងខ្លួនដ៏ស្រលូនម៉ត់ខៃ និងជាអាយដលរបស់អ្នកគាំទ្រជាច្រើន នៅលើបណ្តាញសង្គម ដែលប្រិយមិត្តភាគច្រើន តែងឃើញនាងថតរូបក្នុងឈុតប៊ីគីនី មានគ្រប់រូបភាពនោះ ថ្មីៗនេះ Jessie កំពុងតែធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន កាន់តែភ្ញាក់ផ្អើល និងចាប់អារម្មណ៍ លើរូបនាងមួយកម្រិតទៀត ក្នុងការថតរូបស្លៀកពាក់ ឈុតបែបប្រពៃណី ដ៏ស្រស់ស្អាតវិញម្តង។

យោងតាមគេហទំព័រហ្វេសប៊ុកផេកមួយ បានធ្វើការបង្ហោះចែកចាយ រូបភាពជាច្រើនសន្លឹក របស់តារាម៉ូដែលស្រីថៃ នាង Jessie Vard បញ្ជាក់ប្រាប់ថា Jessie ថតរូបក្នុងស្ទូឌីយោ Superpib (Superpib Studio) ថតរូបដោយខាង Pib Piyacha ក្នុងឈុតបែបប្រពៃណីថៃ ជាមួយនឹងទឹកមុខដ៏ស្រស់ស្អាត និងក្រសែភ្នែកដ៏គួរឲ្យទាក់ទាញ ដែលផ្ទុយស្រឡះពីសព្វមួយដង ដោយកន្លងមក Jessie ស្លៀកពាក់ខើចលើខើចក្រោម តាមស្ទាយបែបស៊ិចស៊ីរបស់នាង ធ្វើឲ្យបុរសៗជាច្រើន បានទស្សនាហើយទប់អារម្មណ៍មិនបាន។

ចង់ដឹងថា ភាពផ្លាស់ប្តូររបស់ Jessie ងាកមកស្លៀកពាក់ឈុតប្រពៃណីថៃ ស្រស់ស្អាតយ៉ាងណានោះ តោះទៅទស្សនាកម្រងរូបភាព ខាងក្រោមនេះទាំងអស់គ្នា៖    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]