ភ្នំពេញ៖ ទស្សនិកជនភាគច្រើន ជាពិសេសកុមារ និងយុវវ័យប្រាកដជាស្គាល់រឿង “Power Rangers” ជាមិនខាន ហើយក្លាយជាហ្វេនទៀតផងមែនទេ? ឥឡូវនេះរឿងថ្មីត្រូវបានផលិតឡើងវិញ ហើយនឹងចាក់បញ្ចាំងគ្រប់រោងកុនហើយ ជាពិសេសមានការច្នៃម៉ូតសំលៀកបំពាក់របស់ Power Rangers ទាំង ៥នាក់ ដែលទាក់ទាញភ្នែកទស្សនិកជនខ្លាំងមែនទែន។

ភាពយន្ត “Power Rangers” របស់ក្រុមហ៊ុន Saban និយាយពីយុវជនសាមញ្ញ 5នាក់ ត្រូវប្រែខ្លួនជាអ្វីមិនធម្មតា ពេលដែលពួកគេដឹងថា ភូមិតូចរបស់ពួកគេឈ្មោះ Angel Grove និងពិភពលោកទាំងមូលជិតត្រូវពួកភពក្រៅមកបំផ្លាញ។ ដោយវាសនាបានចារទុក វីរបុរសយើងបានរកឃើញថា មានតែពួកគេទេទើបអាចជួយពិភពលោកនេះបាន។ តែដើម្បីធ្វើដូច្នោះ ពួកគេត្រូវរួបរួមគ្នាជាក្រុម Power Rangers សិន។ ភាពយន្ត “Power Rangers” របស់ក្រុមហ៊ុន Saban ដឹកនាំដោយលោក Dean Israelite ហើយសម្តែងដោយ Dacre Montgomery, Naomi Scott, RJ Cyler, Becky G, Ludi Lin, Bill Hader, Bryan Cranston និង Elizabeth Banks។ ផលិតករ គឺអ្នកបង្កើតរឿង Power Rangers ផ្ទាល់តែម្តង គឺលោក Haim Saban, លោក Brian Casentini (ជាផលិតកររឿងភាគទូរទស្សន៍ "Power Rangers"), លោក Wyck Godfrey និងលោក Marty Bowen (ពីរឿង The Twilight Saga, The Fault in Our Stars និងស៊េរីរឿង The Maze Runner)។

ចង់ដឹងថាវគ្គថ្មីនេះ មានការបន្ថែម និងកែប្រែរួមជាមួយនឹងឈុតឆាកពិសេសៗអ្វីខ្លះ បើប្រៀបធៀបនឹងវគ្គចាស់ៗ មកទស្សនាទាំងអស់គ្នាណា! មិនតែប៉ុណ្ណោះចំពោះខ្សែភាពយន្ត Power Rangers លើកនេះបានធ្វើការចាក់បញ្ចាំងមុនថ្ងៃកំណត់ដល់ទៅ២ រោងភាពយន្តឯណោះ ដូចជា Childhood Pre-screening នៅរោងភាពយន្ត Legend TK ជាមួយការលេងហ្គេមដើម្បីឈ្នះសំបុត្រកុន និងរង្វាន់ជាច្រើនទៀត ហើយ 4Dx Press-screening នៅឯរោងភាពយន្ត Major Cineplex ទៀតផង ជាមួយនឹងនំពី Krispy Kreme Doughnuts Power Rangers តោះទស្សនារូបភាពទាំងអស់គ្នា!

រឿង Power Rangers ចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយជាប្រភេទ 2D & 4Dx។ ជាពិសេសកុំទាន់ចេញពីរោងកុនព្រោះថានៅមានឈុត Credit Scene ទៀតផង រង់ចាំទស្សនាទាំងអស់គ្នាណា!

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុនតាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់អាទិត្យ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]