ភ្នំពេញ៖ នៅចាំម្ចាស់បទ «តំណែងស្នេហ៍» លោក កង ពិសិដ្ឋ ដែរទេ នៅថ្ងៃនេះផ្ទាល់ផងដែរ រូបលោក បានចូលរោងការហើយ ដោយដំណឹងនេះ ធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ដោយរូបថតជាច្រើនសន្លឹក ត្រូវបានបង្ហោះព្រោងព្រាត លើបណ្តាញសង្គមហ្វេសប៊ុក បានឃើញ តារាប្រុសរូបនេះ ឈរថត ជាមួយនឹងកូនក្រមុំរូបស្រស់ម្នាក់ ដោយបង្ហាញនូវទឹកមុខយ៉ាងសប្បាយរីករាយពន់ពេក។

នៅក្នុងនោះដែរ គេក៏សង្កេតឃើញ មានវត្តមាន តារាចម្រៀងស្រី សុខ សីឡាលីន និងប្អូនស្រីបង្កើត បានចូលរួម តាំងពីថ្ងៃចូលរោង រហូតដល់ថ្ងៃរៀបការតែម្តង ក៏ព្រោះតែនាង និង លោក កង ពិសិដ្ឋ ស្រលាញ់គ្នាប្រៀបដូចជាបងប្អូនបង្កើត។

គួររំលឹកផងដែរថា លោក កង ពិសិដ្ឋ ជាតារាចម្រៀងប្រុសមួយរូប ដែលធ្វើឲ្យមហាជនស្គាល់ កាលពីប៉ុន្មានឆ្នាំមុន ដោយបទចម្រៀងជាច្រើនបទ ត្រូវបានផ្ទុះខ្លាំង រួមមានបទ «តំណែងស្នេហ៍» បទ«ស្នេហ៍ដំបូង» បទ «នឹកអូន» បទ«សុំចិត្តជួយកែ» និងមានបទផ្សេងទៀត។ ជាពិសេស បទចម្រៀងរបស់លោកទាំងអស់នេះ ក៏នៅតែស្ថិតក្នុងបេះដូង របស់អ្នកគាំទ្រជានិច្ចផងដែរ ដោយកាន់តែស្តាប់ កាន់តែពិរោះ និងមានអត្ថន័យយ៉ាងខ្លាំង៕

តោះមើលទិដ្ឋភាព ក្នុងពិធីមង្គលការ នាពេលព្រឹកនេះ របស់តារាចម្រៀង កង ពិសិដ្ឋ ទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]